Hello VOA៖ គ.ជ.បត្រូវកែលម្អប្រព័ន្ធបោះឆ្នោតដើម្បីធានាការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ មុននឹងការបោះឆ្នោតមកដល់ គណបក្សចំនួន៤ រួមមានគណបក្សភ្លើងទៀន ឆន្ទៈខ្មែរ ប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានរួមគ្នាដាក់សំណើចំនួន១៦ចំណុចទៅស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីស្មើកែលម្អប្រព័ន្ធបោះឆ្នោត។ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានជំរុញឱ្យស្ថាប័នរៀបចំការបោះឆ្នោត ធានាការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោកបញ្ជាក់ថា៖ «ស្ថាប័នរៀបចំការបោះឆ្នោតហ្នឹងត្រូវតែមានគំនិតរបស់ខ្លួន ក្នុងការស្នើទៅរដ្ឋាភិបាល ឬក៏ភាគីពាក់ព័ន្ធណាមួយឲ្យមានការកែលម្អចំណុចដែលខ្លួនគិតថាមិនត្រឹមត្រូវហ្នឹង។ មិនអាចចេះតែអនុវត្តទាំងទទឹងទើស»៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ កញ្ញា ២០២២)