Hello VOA៖ ពលករចំណាកស្រុកត្រូវការកិច្ចគាំពារសង្គមអំឡុងពេលធ្វើការនិងត្រឡប់មកវិញ
ពលករកម្ពុជាយ៉ាងហោចណាស់ ២ លាននាក់ កំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេស ក្នុងនោះជាងមួយលាននាក់នៅប្រទេសថៃ។ កាលពីខែកញ្ញា ឆ្នាំ ២០១៩ រដ្ឋាភិបាលកម្ពុជាបានជំរុញប្រទេសសមាជិកអាស៊ានមួយចំនួនឱ្យផ្តល់សេវាព្យាបាលឥតគិតថ្លៃដល់ពលករចំណាកស្រុក តាមគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលចាត់ទុកការអនុវត្តសិទ្ធិការងារ ការគំាពារសង្គម ជាការអនុវត្តសិទ្ធិមនុស្ស។ លោក លឹង សុផុន មន្ត្រីសិទ្ធិការងារទទួលបន្ទុកពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ ថ្លែងក្នុងកម្មវិធី Hello VOA ថា កម្មវិធីកិច្ចគាំពារសង្គមអាចជួយឱ្យពលករដែលកំពុងធ្វើចំណាកស្រុកនៅក្រៅប្រទេស ទទួលបានអត្ថប្រយោជន៍ទាំងពេលកំពុងធ្វើការ និងក្រោយត្រឡប់មកប្រទេសដើមវិញ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២២ ធ្នូ ២០២២)