Hello VOA សំឡេងជំនាន់ថ្មី៖ ភាពយន្តឯកសារ អាចជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្សាយទៅកាន់អន្តរជាតិ
ភាពយន្តឯកសារ គឺជារឿងរ៉ាវដែលផលិតឡើងអំពីទិដ្ឋភាពពិតៗក្នុងពេលបច្ចុប្បន្ន និងប្រវត្តិសាស្រ្តពិតៗ ដែលបានកើតឡើងពីអតីតកាល។ សម្រាប់កម្ពុជា ភាពយន្តឯកសារហាក់មិនទាន់ត្រូវបានគេស្គាល់ច្រើន និងមិនសូវមានអ្នកផលិតច្រើននៅឡើយទេ។ កញ្ញា ម៉ិច ជូឡាយ អ្នកថតរូប និងផលិតករភាពយន្ត ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ភាពយន្តឯកសារ អាចជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនបាន តាមរយៈការផ្សព្វផ្សាយមុខមាត់កម្ពុជាទៅកាន់អន្តរជាតិ៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៥ ខែមីនា ឆ្នាំ២០២១)