Hello VOA៖ ពលករខ្មែរនៅថៃជួបទេ្វគ្រោះពេលជំងឺរាតត្បាតប៉ុន្តែសង្ឃឹមឆ្នាំថ្មីបានប្រសើរ
អ្នកការពារសិទ្ធិការងារបានបង្ហាញពីទ្វេគ្រោះដែលពលករចំណាកស្រុកខ្មែរនៅប្រទេសថៃជួបប្រទះពេលដែលមានវិបត្តិជំងឺរាតត្បាតបង្កឡើងដោយវីរុសកូរ៉ូណា។ ពួកគេខ្លះត្រូវប្រថុយវិលត្រឡប់មកស្រុកកំណើតវិញ រីឯអ្នកខ្លះទៀតទ្រាំរស់នៅក្នុងប្រទេសថៃដោយគ្មានការងារធ្វើនិងគ្មានប្រាក់ចំណូលជាច្រើនខែមុនពេលរោងចក្របើកដំណើរការសកម្មភាពឡើងវិញ។ លោកលី រតនរស្មី ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិនៅប្រទេសថៃបានបញ្ជាក់ក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ថាពួកគេខ្លះបានគេចពីអាជ្ញាធរថៃដោយសារឯកសារផុតកំណត់ ហើយទន្ទឹមនឹងនោះអ្នកខ្លះក៏ប្រថុយវិលត្រឡប់ទៅប្រទេសថៃវិញទាំងច្រកព្រំដែនមិនទាន់បើកដោយឆ្លងកាត់គ្រោះថ្នាក់និងត្រូវចំណាយថវិកាអស់ជាច្រើន។ យ៉ាងណាក៏ដោយលោកសង្ឃឹមថាស្ថានភាពពួកគេនឹងបានប្រសើរឡើងវិញនៅឆ្នាំ២០២១៕ (Hello VOA, Migration, ម៉ែន គឹមសេង, វ៉ាស៊ីនតោន, ២៤ ធ្នូ ២០២០)
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន