Hello VOA សុខភាព៖ វិធីព្យាបាលជំងឺកូវីដ១៩ដោយថ្នាំអង្គបដិបក្ខម៉ូណូក្លូណុល (Monoclonal)
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា ក្រៅតែពីក្តីសង្ឃឹមថា ពលរដ្ឋទូទៅនឹងទទួលបានវ៉ាក់សាំងកូវីដ១៩នៅប៉ុន្មានខែខាងមុខនេះហើយនោះ ការព្យាបាលជំងឺកូវីដ១៩ ក៏មានការវិវត្តន៍គួរឲ្យកត់សម្គាល់ផងដែរ ដោយក្នុងនោះទីភ្នាក់ងារត្រួតពិនិត្យម្ហូបអាហារនិងឱសថសហរដ្ឋអាមេរិក(FDA) ទើបចេញការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគ្រាអាសន្ននូវវិធីព្យាបាលដោយប្រើថ្នាំអង្គបដិបក្ខម៉ូណូក្លូណុលសម្រាប់អ្នកជំងឺកូវីដ១៩នៅក្រៅមន្ទីពេទ្យ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០)