Hello VOA សុខភាព៖ វ៉ាក់សាំងដូសជំរុញ ឬ Booster ជួយបង្កើនប្រសិទ្ធភាពប្រឆាំងការឆ្លងជំងឺកូវីដ១៩
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា តាមរយៈការសិក្សានានាបង្ហាញថា ការធ្លាក់ចុះអង្គបក្ខដិបក្ខជាមូលហេតុបណ្តាលឲ្យមានហានិភ័យខ្ពស់ ឆ្លងជំងឺកូវីដ១៩ប្រភេទបំប្លែងថ្មី។ ដូច្នេះការចាក់វ៉ាក់សាំងដូសបន្ថែម ឬដូសជំរុញ អាចជួយបង្កើនប្រព័ន្ធការពារក្នុងខ្លួនប្រឆាំងនឹងការឆ្លងរាតត្បាតវីរុសបំប្លែងថ្មីនេះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១)