Hello VOA សុខភាព៖ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ សម្រាប់កុមារនិងក្មេងវ័យជំទង់
នៅក្នុងកម្មវិធី Hello VOA សុខភាព នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករានេះ អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិក បានថ្លែងថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់កុមារ និងក្មេងវ័យជំទង់ មានសារៈសំខាន់ណាស់ ដើម្បីជួយការពារកុំឲ្យពួកគេធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ និងជួយកាត់បន្ថយការឆ្លងរាលដាលនៅក្នុងសហគមន៍។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារ និងក្មេងវ័យជំទង់ប្រភេទ Pfizer មានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះកុមារ និងក្មេងវ័យជំទង់៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២)