Hello VOA៖ ការផ្ទេរសមត្ថកិច្ចពីប៉ូលិសស្រុកទៅឃុំចុះបញ្ជីគ្រួសារជាសញ្ញាល្អ ប៉ុន្តែទម្លាប់ចាស់នៅជាក្តីបារម្ភ
ក្រសួងមហាផ្ទៃសម្រេចកាលពីថ្ងៃទី១ខែកក្កដា ផ្ទេរសិទ្ធិពីថ្នាក់អធិការខណ្ឌទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ដើម្បីចុះសៀវភៅគ្រួសារ និងបណ្ណស្នាក់នៅវិញ។ នេះជាការផ្តល់អំណាចបន្ថែមទៀតដល់ថ្នាក់មូលដ្ឋាន និងបង្ខិតសេវាទៅដល់ជិតប្រជាពលរដ្ឋដែលបានជួបការលំបាកខ្លាំងក្នុងពេលកន្លងមក។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អយល់ថានេះគឺជាកំណែទម្រង់ដែលពលរដ្ឋរង់ចាំជាយូរ ហើយបើអនុវត្តបានល្អគឺនឹងធ្វើឲ្យជីវិតរបស់ពលរដ្ឋកាន់តែប្រសើរឡើង។ ប៉ុន្តែលោកព្រួយបារម្ភថា អភិបាលកិច្ចមិនល្អអាចនឹងជះឥទ្ធិពលក្នុងជួរមន្ត្រីប៉ូលិសដោយសារមិនទាន់មានការតាមដានពីគណនេយ្យភាពសង្គម។ លោក ឱក សេរីសោភក្តិ៍ ពិភាក្សាជាមួយនឹងលោក ម៉ែន គឹមសេង នៃវីអូអេដូចតទៅ៖
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន