Hello VOA៖ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព១០ឆ្នាំបង្ហាញជោគជ័យតិចតួច
ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងរយៈពេល១០ឆ្នាំកន្លងមកនៅមិនទាន់ដោះស្រាយបញ្ហាចម្បងៗជាច្រើននៅក្នុងមូលដ្ឋាននៅឡើយដូចជាបញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងអំពើហិង្សាក្នុងគ្រួសារជាដើម។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។ លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសផ្នែកអភិបាលកិច្ចល្អបានថ្លែងនៅក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃចន្ទថានៅពេលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១០ គឺ កម្មវិធីមានភាពសកម្មណាស់ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីពលរដ្ឋប៉ុន្តែក្រោយមកហាក់ដូចជាថមថយដោយសម្រេចបានតែបញ្ហាខ្លះដូចជាបង្ការគ្រោះថ្នាក់ពីគ្រាប់មីននិងដោះស្រាយគ្រោះមហន្តរាយ។ លោកបានបន្ថែមថាការកែប្រែសើរើមើលចំណុចល្អនិងខ្វះខាតដែលអន្តរក្រសួងបានធ្វើកាលពីដើមខែមករាឆ្នាំ២០២១នេះសម្រាប់ការអនុវត្តនៅពេលខាងមុខគឺជាការល្អដើម្បី ឆ្លើយតបនឹងស្ថានភាពជាក់ស្តែង៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន