Hello VOA៖ អ្នកជំនាញរំពឹងថា ការបោះឆ្នោតនេះ«ពិបាកទទួលយកបាន»ទាំងជាតិ និងអន្តរជាតិ
លោក សេង សារី អ្នកស្រាវជ្រាវសង្គមកម្ពុជា បានមានប្រសាសន៍ថា ការបោះឆ្នោតនេះ ជាការបោះឆ្នោតដែល«ពិបាកទទួលយកបានមែនទែនទាំងជាតិនិងអន្តរជាតិ»។ លោកថ្លែងបន្ថែមថា ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ជាការបោះឆ្នោតមួយដ៏ចម្លែកដែលគ្មានគូប្រកួតប្រជែងដ៏សាកសមជាមួយគណបក្សកាន់អំណាចបច្ចុប្បន្ន។ លោកប្រដូចការបោះឆ្នោតនេះទៅនឹងសង្វៀនកីឡាថា៖ «កីឡាករគីឡូធ្ងន់ កំពុងប៉ះជាមួយកីឡាករគ្មានគីឡូអីសោះ»។ លោកសង្កេតឃើញថា គណបក្សកាន់អំណាចហាក់ដូចជាកំពុងនាំកម្ពុជាទៅរកប្រព័ន្ធដឹកនាំបែបឯកបក្សតាមទម្រង់សង្គមនិយមទំនើប៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ១៧ កក្កដា ២០២៣)