ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សង្គម​ស៊ីវិល ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ម៉ឺងម៉ាត់​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​គ្រា​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិមនុស្ស និង​ពលករ​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា រដ្ឋាភិបាល​​ត្រូវ​តែ​ចាត់វិធានការ​បោស​សំអាត​អំពើ​ពុករលួយ​ពី​លើ​មក​ក្រោម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​និង​បញ្ចៀស​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សុខភាព​សាធារណជន​ទូទៅ។ លោក​ មឿន​​​ តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ មនុស្ស មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOAកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១១​ ខែ​មីនា​ថា៖ «‍‍យើង​កុំ​គិត​ថា​ អា​នេះ​បក្ស​របស់​ខ្លួន​ យើង​កុំ​ទៅ​ធ្វើ​ករ​គេ ទុក​ប្រឡោះ​ឲ្យ​គេ​រកស៊ី​អញ្ចឹង​ទៅ។ បើ​សិន​ជា​មន្ត្រី​ទាំង​អស់​យក​ប្រយោជន៍​ជាតិ​ជា​ធំ ហើយ​យើង​ចាំ​ផ្តើម​លាង​សម្អាត​ខ្លួន ឈប់​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ហ្នឹង​ទៅ... នោះ​នឹង​មាន​ប្រសិទ្ធភាព»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ ខែមីនា ឆ្នាំ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG