Hello VOA៖ អ្នកវិភាគថា Facebook មិនអាចធ្វើឲ្យ«ផ្លាស់ប្តូរនយោបាយ»នៅក្នុងការបោះឆ្នោតអាណត្តិក្រោយទេ
លោក ឆាំ ប៊ុនថេត សមាជិកនៃក្រុមអ្នកវិភាគឯករាជ្យវ័យក្មេងខាងបញ្ហាយុវជននិងសង្គម លើកឡើងថា បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook ជាដើម ទំនងជាមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរនយោបាយបានទេ នៅក្នុងប្រទេសកម្ពុជាក្នុងការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះ។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៨ មករា ២០១៦)