លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យថ្លែងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគិតពិចារណាពីគុណភាពនៃការប្រមូលពន្ធហើយ ដោយទទូចថាមិនគួរបន្តខ្ចីលុយបរទេសរហូតនោះទេ។
«តើយើង(កម្ពុជា)គួរឲ្យមានការបង់ពន្ធថែមទៀត ឬគួរយើងពិនិត្យមើលប្រសិទ្ធភាពនៃការប្រមូលពន្ធដារហ្នឹង តើមានប្រសិទ្ធភាពទេ? ហើយចំណាយហ្នឹងមានប្រសិទ្ធភាពទេ? តើនរណាត្រួតពិនិត្យមើលការប្រមូលពន្ធដារហ្នឹងឲ្យបានដិតដល់ ឲ្យត្រឹមត្រូវដើម្បីយកមកចញ្ចឹមមន្ត្រីរាជការ និងជូនជាប្រាក់បៀវត្សរ៍ឲ្យបានគ្រប់គ្រាន់ទាំងអស់គ្នាដើម្បីទាមទារឲ្យមន្ត្រីរាជការធ្វើការបម្រើប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវអត់មានអំពើពុករលួយ»។
លោក ឡៅ ម៉ុងហៃ ថ្លែងយ៉ាងដូច្នេះក្នុងកម្មវិធីហេឡូវីអូអេស្តីពី ការបង់ពន្ធនិងបំណុលជាតិ កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣ខែឧសភាឆ្នាំ២០១២។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុកfacebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com