លោកស្រី Harris នឹងប្រកាសបេក្ខជនអនុប្រធានាធិបតីឆាប់ៗហើយលោកTrump ចង់បានវេទិកាដេញដោលកន្លែងផ្សេង
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris ត្រូវបានគេរាយការណ៍ថា បានបង្រួមជម្រើសរកដៃគូរបស់លោកស្រីក្នុងការប្រជែងយកតំណែងប្រធានាធិបតីឆ្នាំ២០២៤។ បេក្ខជនអនុប្រធានាធិបតីថ្មីរបស់លោកស្រីដែលត្រូវជ្រើសរើសនោះ នឹងចូលរួមជាមួយលោកស្រីនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅថ្ងៃអង្គារក្នុងរដ្ឋ Pennsylvania។ ទន្ទឹមនឹងនោះ អតីតប្រធានាធិបតី Donald Trump បានប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីតវ៉ាអំពីមូលហេតុរបស់លោកដែលថា គួរមានការផ្លាស់ប្តូរទីកន្លែង និងកាលបរិច្ឆេទសម្រាប់ការជជែកដេញដោលប្រធានាធិបតីនៅពេលបន្ទាប់។ អ្នកស្រី Veronica Balderas Iglesias នៃ VOA រាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោនរួចលោកសុខ ខេមរា ជូនសេចក្តីប្រែសម្រួល៕