Hello VOA សុខភាព៖ ហេតុអ្វីគួរធ្វើតេស្តជាតិស្ករក្នុងឈាមក្រោយទទួលទានអាហារបាន២ម៉ោង?
ការធ្វើតេស្តជាតិស្ករក្នុងឈាមដោយខ្លួនឯងនៅផ្ទះអាចប្រាប់យើងថាអាហារណាដែលអាចធ្វើឱ្យជាតិស្ករក្នុងឈាមយើងឡើងខ្ពស់ខ្លាំង ហើយអាហារណាដែលមិនអាចធ្វើឱ្យជាតិស្ករក្នុងឈាមយើងឡើងខ្ពស់ខ្លាំងបាន។ នេះបើតាមការបញ្ជាក់របស់លោក សៀង សេង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ California នៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពសម្រាប់ខែតុលា។ លោកវេជ្ជបណ្ឌិត សៀង សេង នឹងបកស្រាយអំពីផលប្រយោជន៍នៃការធ្វើតេស្តជាតិស្ករក្នុងឈាមក្រោយទទួលទានអាហារបានរយៈពេល ២ ម៉ោងនៅក្នុងកម្មវិធី Hello VOA សម្រាប់ខែនេះ៕ (អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤)