ការបោះឆ្នោតនៅក្នុងប្រទេសនីហ្សេរីយ៉ា (Nigeria) នឹងចូលក្នុងថ្ងៃទីពីរក្រោយពីក្រុមមន្ត្រីបានផ្អាកការបោះឆ្នោតនៅក្នុងតំបន់ខ្លះដោយសារមានបញ្ហាបច្ចេកទេសនិងការពន្យាពេលយូរ។
ការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូននៅក្នុងតំបន់ភាគច្រើនរបស់ប្រទេស កាលពីថ្ងៃសៅរ៍ ហើយការរាប់សន្លឹកឆ្នោតកំពុងត្រូវបានធ្វើឡើង។ ក៏ប៉ុន្តែគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៃប្រទេសនីហ្សេរីយ៉ាបាននិយាយថាការបោះឆ្នោតមានបើកធ្វើនៅថ្ងៃអាទិត្យនេះនៅក្នុងតំបន់ដែលដំណើរការពិនិត្យផ្ទៀងផ្ទាត់អ្នកបោះឆ្នោតដែលបានត្រូវតម្រូវឱ្យមានបានត្រូវផ្អាក។
ការបោះឆ្នោតនេះបានត្រូវរារាំងដោយការវាយប្រហារមួយដោយជនជាប់សង្ស័យថាជាក្រុមបះបោរ Boko Haram នៅក្នុងរដ្ឋ Gombe នាប៉ែកឦសានប្រទេស។ ក្រុមអ្នកឃើញហេតុការណ៍ដោយផ្ទាល់ភ្នែកបាននិយាយប្រាប់វីអូអេថាក្រុមជនប្រដាប់អាវុធបានវាយប្រហារភូមិបីក្នុងរដ្ឋនោះបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២៤នាក់ស្លាប់។
លោក kashim Settima អភិបាលរដ្ឋ Borno ដែលជារដ្ឋនៅជាប់នោះបាននិយាយថាក្រុមបះបោរបានសម្លាប់មនុស្ស២៥នាក់នៅក្នុងភូមិ Buratai នៅយប់ថ្ងៃសុក្រមុនថ្ងៃបោះឆ្នោត៕