លោក Freddie Blay ដែលមកពីគណបក្ស NPP ក័បាននិយាយដែរថា គណបក្សប្រឆាំងបានរួបរួមគ្នាប្តេជ្ញាចិត្តដណ្តើមយកអំណាចពីប្រធានាធិបតីកំពុងកាន់តំណែង លោក John Dramani Mahama និងគណបក្សកាន់អំណាចរបស់លោក ដែលមានឈ្មោះថា សមាជប្រជាធិបតេយ្យជាតិ (NDC) នៅក្នុងការបោះឆ្នោតប្រធានាធិបតី សភា និងក្នុងស្រុកនាពេលខាងមុខ។
គណបក្ស NPP បានសម្តែងនូវការព្រួយបារម្ភ អំពីដំណើរការអ្នកចុះឈ្មោះបោះឆ្នោតដែលមានកម្រិត។ ដំណើរការនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីចុះឈ្មោះប្រជាពលរដ្ឋ ដែលបច្ចុប្បន្នមានអាយុ ១៨ ឆ្នាំឡើងទៅ ចាប់តាំងពីការបោះឆ្នោតមុន។
គណបក្ស NPP បានលើកឡើងថា បញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី ត្រូវតែចងក្រងឲ្យបាន មុនពេលបោះឆ្នោតពីព្រោះ បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលមានស្រាប់ គឺបានបំប៉ោងចំនួនជនដែលពុំមែនជាពលរដ្ឋហ្គាណា និងអនីតិជន។ គណបក្សនេះ បានអះអាងថាប្រសិនបើមិនមានការដោះស្រាយទេ ការចុះឈ្មោះតាមបញ្ជីដែលលើសចំនួននោះ នឹងធ្វើឲ្យប៉ះពាល់ដល់សុច្ចរិតភាពនៃការបោះឆ្នោត។
Blay បាននិយាយថា «យើងពិតជាមិនសប្បាយចិត្តឡើយ។ ក្រៅពីនេះ ទាហានឈរជើងរបស់យើង បានត្រៀមលក្ខណៈរួចជាស្រេច ហើយកំពុងខំប្រឹងធ្វើការយ៉ាងខ្លាំងហើយធានាថា គ្មានអ្វីដែលមិនប្រក្រតីកើតឡើងបន្ថែមទៀត។ ប៉ុន្តែបើវានៅតែដូចនេះ យើងពិតជាមិនសប្បាយចិត្ត ជាមួយនឹងការចុះបញ្ជីឈ្មោះ ដែលនឹងត្រូវបានប្រើសម្រាប់ការបោះឆ្នោត»៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង