ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ ពលរដ្ឋកម្ពុជាចាប់ផ្តើមបង្ការខ្លួនពីការឆ្លងមេរោគកូរ៉ូណា

បន្ទាប់ពីការប្រកាសព័ត៌មានដោយក្រសួងសុខាភិបាលអំពីករណីឆ្លងមេរោគកូរ៉ូណា នៅខេត្តព្រះសីហនុ គេឃើញថា ប្រជាពលដ្ឋកម្ពុជាទូទៅបានបង្កើនការប្រុងប្រយ័ត្នការពារខ្លួន ដោយការពាក់ម៉ាស់នៅពេលចេញទៅទីសាធារណៈ។ យោង​តាម​ក្រសួង​សុខាភិបាល ដើម្បី​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការ​ឆ្លង​មេរោគ​កូរ៉ូណា ប្រជាពលរដ្ឋខ្មែរ​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ ខ្ទប់​មាត់​និង​ច្រមុះ​ពេល​កណ្តាស ឬ​ក្អក ជៀសវាងប៉ះពាល់​ជាមួយ​នឹង​អ្នក​មាន​ជំងឺ​គ្រុន​ក្តៅ និង​ចម្អិន​ម្ហូប​ឲ្យ​បាន​ឆ្អិន​ល្អ​ជា​ដើម។ ជំងឺ​រលាកសួត​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណាវីរុស​ (coronavirus) ប្រភេទ​ថ្មីដែលផ្ទុះឡើងនៅផ្សារលក់សត្វព្រៃមួយកន្លែងក្នុងទីក្រុងវូហាន ប្រទេសចិន ត្រូវបាន​រក​ឃើញ​លើ​អ្នក​ជំងឺ​ម្នាក់​ ជា​ជនជាតិ​ចិន​ ធ្វើ​ដំណើរ​ដោយ​ត្រង់​ពី​ទី​ក្រុង​វូហាន​ (Wuhan) នៃ​ប្រទេស​ចិន​ មក​កម្ពុជា​តាម​ជើង​ហោះហើរ​ ពី​ទី​ក្រុង​វូហាន​ មក​អាកាសយានដ្ឋាន​អន្តរជាតិខេត្ត​ព្រះសីហនុ។ មកទល់ពេលនេះ ចំនួនមនុស្សស្លាប់ដោយសារមេរោគកូរ៉ូណានេះបានកើនដល់ ១០៧នាក់ និងមនុស្សយ៉ាងហោចណាស់ ៤.៥០០នាក់ នៅក្នុងប្រទេសចិន និងប្រទេសជាច្រើនផ្សេងទៀត កំពុងឆ្លងមេរោគថ្មីនេះ៕

XS
SM
MD
LG