ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជម្លៀស​ថ្មី​មួយ​ត្រូវ​បាន​បញ្ជា​ឡើង​នៅ​ជិតកន្លែង​ឃ្លាំង​ផ្ទុះ​​ក្នុង​ក្រុង Tianjin


ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ចិន​ពាក់​ម៉ាស​ នៅ​ខណៈ​ពួកគេ​រង់ចាំ​នៅ​ក្នុង​រថយន្ត​ជិត​កន្លែង​ដែល​មាន​ការ​ផ្ទុះ​នៅ​ក្រុង Tianjin ប្រទេស​ចិន។
ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ចិន​ពាក់​ម៉ាស​ នៅ​ខណៈ​ពួកគេ​រង់ចាំ​នៅ​ក្នុង​រថយន្ត​ជិត​កន្លែង​ដែល​មាន​ការ​ផ្ទុះ​នៅ​ក្រុង Tianjin ប្រទេស​ចិន។

បើ​តាមកាសែត​មួយ​របស់​រដ្ឋ​ថា​ អាជ្ញា​ធរ​ចិន​បាន​បញ្ជា​ឲ្យ​មាន​ការ​ជម្លៀស​មនុស្ស​ចេញ​ជា​បន្ទាន់​ពី​កន្លែងនៅ​ជិត​កន្លែង​មាន​អគ្គីភ័យ​ និង​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​ ដែល​បាន​បំផ្លិចបំផ្លាញសង្កាត់​ឧស្សាហកម្ម​មួយ​ក្នុង​ក្រុង Tianjin ​នា​ប៉ែក​ឦសាន​ប្រទេស​ចិន។​

កាសែត​ Beijing News ​បាន​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ​មនុស្សទាំង​អស់​ដែល​ឋិត​នៅ​ក្នុង​ចម្ងាយ​៣គ.ម.​ពី​កន្លែង​ផ្ទុះ​ឃ្លាំង​មួយ​បាន​ត្រូវ​បង្ខំ​ជម្លៀស​ចេញ​ពី​ទីនោះ​ដោយសារ​ការ​អាច​មាន​ភាព​កខ្វក់​ដោយ​សារធាតុ​គីមី។​

បើ​តាម​ក្រុម​ប៉ូលិស​ ដែល​បាន​ត្រូវ​ដក​ស្រង់​ពាក្យ​សម្តី​ដោយ​សារព័ត៌មាន​នេះ​ថា​ សារធាតុ sodium cyanide ដែល​ជា​សារធាតុ​គីមី​ដែល​អាច​ឲ្យ​មនុស្សស្លាប់​បាន​ត្រូវ​រក​ឃើញ​ថា ​មាន​នៅ​ខាង​កើត​កន្លែង​កើត​ហេតុនេះ​។ ក្រុម​មួយ​នៃ​ក្រុម​អ្នកជំនាញ​ការ​យោធា​ខាង​បរមាណូ​ និង​ខាង​ជីវគីមី​បាន​ស្វែង​រក​ក្នុង​កន្លែង​នោះ​ក្រែងមាន​សារធាតុ​គីមី​ពុល។

រហូត​មក​ដល់​ពេល​នេះ​ អាជ្ញាធរ​បាន​និយាយ​ទទូច​ថា​ តំបន់​ដែល​នៅពេល​នេះ​បាន​ត្រូវ​ជម្លៀស​មាន​សុវត្ថិភាព​ពី​សារធាតុកខ្វក់​ ដែលនាំ​ឲ្យ​មាន​គ្រោះថ្នាក់ ទោះ​បី​ណា​ជា​ក្រុម​មន្ត្រី​បាន​ទទួល​សារភាព​ថា​ ពួក​គេ​បាន​រក​ឃើញ​សារធាតុ​នាំ​ឲ្យមាន​គ្រោះថ្នាក់​មួយ​ចំនួននៅ​ក្នុង​កន្លែង​ផ្ទុះ​ផ្ទាល់តែ​ម្តង​ក៏​ដោយ៕

XS
SM
MD
LG