វ៉ាស៊ីនតោន —
អង្គការតាក់តែងគោលនយោបាយរបស់ស.រ.អា.មួយហៅថា Freedom House បានដាក់ប្រទេសកម្ពុជាឲ្យស្ថិតនៅក្នុងលំដាប់ប្រទេសដែលមានសេរីភាពមិនពេញលេញផ្នែកប្រព័ន្ធInternet។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការនេះដែលចេញផ្សាយឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះស្តីពីសេរីភាពអ៊ីនធើណិតក្នុង ពិភពលោក ឆ្នាំ២០១៣។
Freedom House សម្រេចដាក់ចំណាច់ថ្នាក់កម្ពុជាក្នុងលំដាប់លេខរៀងទី៤៧ ឬមិនសេរីពេញលេញ ឬ Partly Freeនោះ គឺដោយសារអង្គការនេះយោងដល់សកម្មភាពកាលពីឆ្នាំ២០១២ ពេលដែលអាជ្ញាធរកម្ពុជាបានបិទប្លុកចំនួន៣យ៉ាងតិច ហើយគំរាមបិទអ្នកបើកអាជីវកម្មតូបផ្តល់សេវាកម្មអ៊ីនធើណិតនៅក្នុងទីក្រុងភ្នំពេញ ក្រោមលេសថា ប៉ះពាល់ដល់សីលធម៌។ របាយការណ៍ដដែលបន្តថា អាជ្ញាធរក្រសួងមហាផ្ទៃបានបង្គាប់ឲ្យអ្នកបើកអាជីវកម្មតូបផ្តល់សេរវាកម្ម អ៊ីនធើណិតដាក់ម៉ាស៊ីនថតដើម្បីថតរូបអ្នកប្រើប្រាស់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់ប្រទេសកម្ពុជា ដែលមានអ្នកប្រើប្រាស់ ប្រមាណ២លាន៨សែននាក់នោះ គឺខ្ពស់ជាងប្រទេសចិន វៀតណាម ភូមា និងប៉ាគីស្ថានជាដើម ដែលត្រូវអង្គការ Freedom House បានរកឃើញថា មានកំហិតសេរីភាពតាមអ៊ិនធើណិត។
អង្គការ Freedom House បាននិយាយថា រដ្ឋាភិបាលក្នុងពិភពលោកបានពង្រឹង សមត្ថភាពឈ្លបយកការណ៍តាមប្រព័ន្ធអ៊ីនធើណិត បង្កើតច្បាប់រិតត្បិតអត្ថបទ លើប្រព័ន្ធអ៊ីនធើណិត និងបង្កើនការចាប់ខ្លួនអ្នកប្រើប្រាស់អ៊ីនធើណិតជាច្រើននាក់។ បញ្ហានេះបានធ្វើឲ្យសេរីភាពនៃប្រព័ន្ធអ៊ីនធើណិតធ្លាក់ចុះខ្លាំង៕