ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​ទម្លាក់​គ្រាប់​បែក​លើ​ពួក​រដ្ឋ​ឥស្លាមនៅ​ស៊ីរី


លោក​ប្រធានាធិបតីបារាំង Francois Hollande និយាយ​ថា ការ​វាយ​ប្រហារ​នោះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​ត្រូវបាន​រៀប​ចំឡើង​​ជាមួយ​បណ្តា​ដៃ​គូ​របស់​បារាំង​ក្នុង​តំបន់។
លោក​ប្រធានាធិបតីបារាំង Francois Hollande និយាយ​ថា ការ​វាយ​ប្រហារ​នោះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​ត្រូវបាន​រៀប​ចំឡើង​​ជាមួយ​បណ្តា​ដៃ​គូ​របស់​បារាំង​ក្នុង​តំបន់។

ប្រទេស​បារាំង​និយាយ​ថា​ ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​យន្តហោះ​ជា​លើក​ទី​មួយ​លើ​ពួក​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

សេចក្តី​ថ្លែង​ការណ៍មួយ​ពី​ការិយាល័យ​លោក​ប្រធានាធិបតីបារាំង Francois Hollande និយាយ​ថា ការ​វាយ​ប្រហារ​នោះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​ត្រូវបាន​រៀប​ចំឡើងជាមួយ​បណ្តា​ដៃ​គូ​របស់​បារាំង​ក្នុង​តំបន់។

កាល​ពី​ដើម​ខែ​នេះ បារាំង​បាន​ចាប់​ផ្តើមធ្វើ​ការ​ហោះ​ហើរ​ឈ្លប​យក​ការណ៍លើ​ប្រទេស​ស៊ីរី។ សេចក្តី​ប្រកាសរបស់​លោក​ប្រធានាធិបតី Hollande និយាយ​ថា​ ព័ត៌មានទាក់​ទង​នឹង​គោល​ដៅនៃ​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​អាទិត្យនេះ ប្រមូល​បាន​ពី​ការ​ហោះ​ឈ្លប​យក​ការណ៍​នោះ។

សេចក្តី​ថ្លែង​ការណ៍នេះ​និយាយ​ថា «ការ​ទម្លាក់​គ្រាប់​បែក​នេះ​បញ្ជាក់​នូវ​ការ​តាំង​ចិត្ត​យ៉ាង​រឹង​មាំ​របស់​ប្រទេស​យើង​ ដើម្បី​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ភេរវកម្ម​របស់​ពួក​រដ្ឋ​អ៊ីស្លាម។ យើង​នឹង​ធ្វើ​ការ​វាយ​ប្រហារគ្រប់​ពេល​ដែល​មាន​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​យើង»។

​សេចក្តី​ថ្លែង​ការណ៍នេះបន្ត​ថា យើង​ចាំ​បាច់​ត្រូវ​ការពារ​ពលរដ្ឋ​យើង​ប្រឆាំង​នឹង​អំពើ​ហិង្សា​គ្រប់​បែប​យ៉ាង​របស់​ពួក​រដ្ឋ​អ៊ីស្លាម និង​ក្រុម​ភេរវជន​ទាំង​អស់ ព្រមទាំង​ប្រឆាំង​នឹង​ការ​ទម្លាក់​គ្រាប់​បែក​យ៉ាង​ប្រល័យ​របស់​ប្រធានាធិបតីស៊ីរី​លោក Bashar al-Assad៕

XS
SM
MD
LG