ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនសង្ស័យ​៤​នាក់​ផ្តល់​សក្ខីកម្ម​នៅ​ក្នុងការ​ទាក់​ទិន​ទៅនឹងការ​​វាយ​ប្រហារ​ដោយ​ប្រល័យ​នៅ​ក្រុង Barcelona


ប៉ូលិស​ឈរ​យាម​នៅ​ក្បែរ​ក្រុង Subirats ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។
ប៉ូលិស​ឈរ​យាម​នៅ​ក្បែរ​ក្រុង Subirats ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។

ជន​សង្ស័យ​ម្នាក់​ដែល​បាន​ចាប់​ខ្លួន​នៅ​ក្នុងការ​ទាក់​ទិន​ទៅនឹងការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ដោយ​រថយន្ត​ Vanមួយ​នៅ​ក្នុង​ទីក្រុង​ Barcelona បាន​ប្រាប់​តុលាការ​កំពូល​នៃ​ប្រទេស​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ក្រុម​នោះ​បាន​រៀប​ចំ​ផែនការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ជាង​នោះ​ដោយ​ប្រើ​ប្រាស់​គ្រឿង​ផ្ទុះ នេះ​តាម​ប្រភព​តុលាការ​កាល​ពី​ថ្ងៃ​អង្គារ។

Mohamed Houli Chemlal ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពីបាន​ទទួល​រងគ្រោះ​នៅ​ក្នុង​ការ​ផ្ទុះ​មួយ​នៅ​តំបន់​ភាគ​ខាងត្បូង​ទីក្រុង Barcelona មួយ​ថ្ងៃ​មុនការវាយ​ប្រហារ​ដោយ​ប្រើ​រថយន្ត Van ​ជា​ជន​សង្ស័យ​៤​នាក់​លើក​ដំបូង​ផ្តល់​សក្ខីកម្ម​កាល​ពី​ថ្ងៃ​អង្គារ​ មួយ​ថ្ងៃ​ក្រោយ​ពី​ប៉ូលិស​បាន​បាញ់​សម្លាប់​បុរស​ម្នាក់​ដែល​ពួកគេ​និយាយ​ថា​ជា​អ្នក​បើកបរ​រថយន្ត Van។

ការ​ស្វែងរក​ដ៏​ធំ​មួយ​ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ដ៏​សំខាន់​ចុង​ក្រោយ​គឺ Younes Abouyyaaqoub បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ចន្ទនៅ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​ដែល​គេស្គាល់ថា ​ជា​ចំការ​ទំពាំង​បាយ​ជូរ​ដែលស្ថិត​នៅ​ចម្ងាយ​ប្រហែល​៤៥​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ក្រុង Barcelona។

​ពួក​អាជ្ញាធរ​និយាយថា ​ពួកគេ​បាន​បាញ់​ពិរុទ្ធ​ជន​នោះ​បន្ទាប់​ពីជន​ត្រូវ​បានពាក់​អ្វី​ដែល​ទំនង​ជាខ្សែ​ក្រវ៉ាត់​ដាក់​គ្រាប់​បែក ​ដែល​ពួកអាជ្ញាធរ​ក្រោយមកបាន​រក​ឃើញ​ថា វាក្លែងក្លាយ។

ប៉ូលិស​បានផ្ញើ​សារ​តាម​ប្រព័ន្ធ Twitter កាល​ពី​ថ្ងៃ​ចន្ទ​ថា «យើង​សូម​បញ្ជាក់​ថា ​បុរស​ដែល​បាន​បាញ់​សម្លាប់​នោះ​មាន​ឈ្មោះ​ថា Younes Abouyaaqoub ដែល​ជា​មេខ្លោង​នៃការ​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង Barcelona‍»៕

XS
SM
MD
LG