ពិព័រណ៌មិនអចិន្ត្រៃយ៍មួយក្រោមប្រធានបទ «៤០ឆ្នាំ៖ ការចងចាំជនរងគ្រោះ ស-២១» ត្រូវបានធ្វើឡើងនៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា កន្លងទៅនេះ។ ពិព័រណ៍នេះបើកឲ្យសារធារណជនចូលទស្សនាដោយឥតគិតថ្លៃរយៈពេលពេញមួយឆ្នាំ។ នេះបើយោងទៅក្រុមការងាររៀបចំពិព័រណ៍។
នៅក្នុងពិព័រណ៌នេះ មានការដាក់តាំងនូវរូបភាព រូបថត សំណេរជាអក្សរ គ្រឿងសម្ភារៈផ្សេងៗ ជាតឹកតាងបង្ហាញពីស្ថានភាពរបស់សាលារៀនមុនឆ្នាំ ១៩៧៥ ដំណើរការប្រែផ្លាស់បន្ទប់រៀនទៅជាមន្ទីរឃុំឃាំងនាអំឡុងឆ្នាំ ១៩៧៦ សកម្មភាពអភិរក្សឯកសារក្នុងបណ្ណសារដ្ឋាន និងការស្វែងរកយុត្តិធម៌ដោយតុលាការជាតិ និងអន្តរជាតិ។