អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីរង់ចាំយុត្តិធម៌ដើម្បីអាចបន្តអាជីពឡើងវិញ
នៅពេលដែលអ្នកកាសែតមួយចំនួនក្នុងស្ថាប័ននៃប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរនិងជាភាសាបរទេសត្រូវតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មានដែលមានអំណាចគ្រប់គ្រងលើបណ្តាញផ្សព្វផ្សាយនៅទូទាំងប្រទេសកម្ពុជា លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន រង់ចាំសាលក្រមរបស់តុលាការក្រុងភ្នំពេញដែលនឹងសម្រេចថា តើពួកគេមានទោសឬគ្មានទោសទាក់ទងនឹងបទចោទអំពីអំពើចារកម្មឲ្យសហរដ្ឋអាមេរិក។ ប៉ុន្តែពួកគេបដិសេធការចោទប្រកាន់នេះ៕