អតីតកម្មាភិបាលខ្មែរក្រហមស្នើឲ្យតុលាការបញ្ចប់សំណុំរឿងសេសសល់ ពេលចៅក្រមខ្វែងគំនិតគ្នា
ក្រុមអតីតកម្មាភិបាលខ្មែរក្រហម ដែលជាប់ចោទពីបទឧក្រិដ្ឋកម្មនានា ក្នុងសំណុំរឿងចុងក្រោយ ០០៣ និង ០០៤ បានស្នើសុំតុលាការខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ ឲ្យទម្លាក់បទចោទ ខណៈដែលតុលាការកំពុងមានការខ្វែងយោបល់គ្នាក្រោយពេលអង្គបុរេជំនុំជម្រះនៃសាលាក្ដីកូនកាត់នេះ មិនអាចរកសំឡេងគ្រប់គ្រាន់ក្នុងការសម្រេចថា តើត្រូវបញ្ជូនជនត្រូវចោទក្នុងសំណុំរឿង០០៤ វគ្គ២ ទៅជម្រះទោសឬត្រូវលើកលែងការចោទប្រកាន់។ លោក សុខ ខេមរា ជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។