ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជា​លើក​ដំបូង​បង្អស់ ដែល​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន ចំពោះ​ការ​បំពាន​សិទ្ធិ​មនុស្ស


មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន មើល​ក្បួន​យោធា​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥។
មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន មើល​ក្បួន​យោធា​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥។

ជា​លើក​ដំបូង​បង្អស់ ដែល​សហរដ្ឋ​អាមេរិក​ដាក់​បញ្ចូល​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន ទៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​អាមេរិក​សម្រាប់​អ្នក​បំពាន​សិទ្ធិ​មនុស្ស។

លោក គីម និង ស្ថាប័ន​និង​បុគ្គល​ចំនួន​២២​ទៀត ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក ចំពោះ​តួនាទី​របស់​ពួកគេ​ទៅ​លើ​ការបំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដែល​ស្វែងរក​ចាប់​ខ្លួន​ពួកគេ​រត់​ចោល​ស្រុក ឬ​ការ​រឹតត្បិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ ​

មន្ត្រី​ជាន់​ខ្ពស់​របស់​អាមេរិក​ម្នាក់​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​យ៉ាង​ដូច្នេះ​ថា «យើង​បាន​ដាក់​បញ្ចូល​បុគ្គលនិង​ស្ថាប័ន​សរុប​ទាំងអស់​ចំនួន ២៣ ទៅ​ក្នុង​របាយការណ៍​របស់​យើង ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ គឺ​លោក គីម ជុងអ៊ុន។ យើង​បាន​ធ្វើ​ការ​វិនិច្ឆ័យ​ថា លោក​មិនមែន​ជា​បុគ្គល​សាមញ្ញ​ម្នាក់​នោះ​ទេ ហើយ​នៅ​ទីបំផុត​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​នៃ​របបរបស់​លោក ដោយ​រួម​ទាំង​គោលនយោបាយ​គាបសង្កត់​ទៅ​លើ​ប្រជាជន​របស់​លោក​ខ្លួន​ឯង​ផង​ដែរ»។

អនុ​រដ្ឋ​មន្ត្រី​ទីស្តី​នៃ​ក្រសួង​រតនាគារ​ជាតិ លោក Adam Szubin បាន​មាន​ប្រសាសន៍​ថា «ស្ថិត​ក្រោម​របប​លោក គីម ជុងអ៊ុន ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​តែ​បន្ត​ធ្វើ​អំពើ​ឃោរឃៅ​និង​ធ្វើ​បាប​ប្រជាជន​ខ្លួន​ឯង​រាប់​លាន​នាក់​ដោយ​មិន​អត់ឱន​ទាល់​តែ​សោះ ដោយ​រួម​មាន​ទាំង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់ និង​ការធ្វើ​ទារុណកម្ម​ផង​ដែរ»។

ស្ថិត​ក្រោម​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា បញ្ជី​រាយ​ឈ្មោះ​មនុស្ស​ដែល​ត្រូវ​បាន​គេ​ហាមឃាត់ ទ្រព្យសម្បត្តិ​ឬ​ផលប្រយោជន៍​របស់​ជន​ទាំង​នោះ​ដែល​ស្ថិត​ក្រោម​យុត្តាធិការ​របស់​សហរដ្ឋអាមេរិក​នឹង​ត្រូវ​បង្កក។ បន្ថែម​ពី​លើ​នេះ​ទៀត ការ​ធ្វើ​ជំនួញ​រវាងប្រជាជន​អាមេរិក​ជាមួយ​នឹង​បុគ្គល​ដែល​ហាមឃាត់​ជាទូទៅ​មិន​ត្រូវ​បាន​គេ​អនុញ្ញាតនោះ​ទេ។

ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​បំពាន​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​គឺ​ជា​រឿង​ដែល​អាក្រក់​បំផុត​មួយ​ក្នុង​ពិភពលោក។ ការ​រំលោភ​បំពាន​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំរំ​ពន្ធនាគារ​នយោបាយ ដែល​គេ​ប៉ាន់ស្មាន​ថា បុគ្គល​ចន្លោះ ពី​៨​ម៉ឺន​ទៅ​១សែន​២​ម៉ឺន​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ដោយ​រួម​បញ្ចូល​ទាំង​កុមារ​និង​សមាជិក​គ្រួសារ​របស់​បុគ្គល​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​នោះ​ផង​ដែរ៕

XS
SM
MD
LG