នៅក្នុងមហោស្រពភាពយន្តអន្តរជាតិលើកទី៦២នៃទីក្រុងប៊ែរឡាំងនៃប្រទេសអាល្លឺម៉ង់ ដែលកំពុងធ្វើឡើងក្នុងទីក្រុងប៊ែរឡាំង ពីថ្ងៃទី៩ដល់ទី១៩កុម្ភៈខាងមុខនេះ មានការបញ្ចាំងភាពយន្តខ្មែរ៤រឿងផងដែរ។ លើសពីនេះទៅទៀត ក្រុមអ្នករៀបចំមហោស្រពភាពយន្តនេះ ថែមទាំងបានអញ្ជើញផលិតករកម្ពុជា៣នាក់ និងតារាភាពយន្តខ្មែរមួយរូបឲ្យមកចូលរួមផង។ រាត្រីនេះវីអូអេមានកិត្តិយសជួបជាមួយផលិតករ២រូប គឺលោក ឈូ ដាវី និង លោកទា លឹមគុណ ដើម្បីពិភាក្សាអំពីវិស័យខ្សែភាពយន្តខ្មែរជំនាន់មុននិងជំនាន់នេះ។ នេះជាលើកទីមួយហើយដែលមហោស្រពភាពយន្តអន្តរជាតិយ៉ាងធំមួយក្នុងពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំងបែបនេះលើវិស័យភាពយន្តកម្ពុជា មួយផ្នែកធំគឺដោយសារខ្សែភាពយន្តឯកសារ Golden Slumbers របស់លោកដាវី ដែលនិយាយអំពីវិស័យខ្សែភាពយន្តកម្ពុជារបស់លោក។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com