ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ផលិតករ​ភាពយន្ត​«ខ្ញុំ​គឺ​ឈុត វុទ្ធី‍»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ភាពយន្ត​ឯកសារ​មួយ​ស្តី​ពី​វីរភាព​របស់​សកម្មជន​ការពារព្រៃឈើ​កម្ពុជា​ ​ដែល​ពលី​ជីវិត​ ​គឺ​លោក​ ឈុត វុទ្ធី​ ​ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ចាក់​ផ្សាយ​ជា​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ​ ​អ្នក​ដឹកនាំ​ផលិត​ឯកសារ​នេះ គឺ ​កញ្ញា​ Fran Lambrick ​ថ្លែង​ថា​ ភាពយន្ត​នេះ​ គួរ​តែ​ត្រូវ​បាន​រដ្ឋាភិបាល​គាំទ្រ​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​បញ្ចាំង​ជា​សាធារណៈ​ដោយសារ​តែ​វា​មិន​បាន​ប៉ះពាល់​និង​ចោទ​ជន​ណា​ម្នាក់​នោះ​ទេ។​ ជាង​នេះ​ទៀត​ ភាពយន្ត​ឯកសារ​នេះ​គឺ​និយាយ​ពី​វីរភាព​របស់​លោក ​ឈុត វុទ្ធី​ និង​ការពារ​ព្រៃឈើ​កម្ពុជា។ ​លោក ​នៅ វណ្ណារិន ​នៃ​ VOA ​បាន​ធ្វើ​បទសម្ភាសន៍ផ្តាច់មុខ​ជាមួយ​នឹង​កញ្ញា​បណ្ឌិត​ Fran Lambrick​ អ្នក​ដឹកនាំ​ផលិត​ឯកសារ​ «I Am Chut Wutty‍» ​ឬ​«ខ្ញុំ​គឺ​ឈុត វុទ្ធី‍»​ អំពីភាពយន្ត​ឯកសារ​នេះ​និង​គម្រោង​អនាគត​នៃ​ការ​បញ្ចាំង​ភាពយន្ត​នេះ​លើ​អ៊ីនធឺណិត។

XS
SM
MD
LG