ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ វិធី​បង្ការ​បឋម​នូវ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​កើត​ឡើង​នៅ​ពេល​ដែល​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ត្រូវ​បាន​រំខាន បន្ទាប់​ពី​សរសៃ​ឈាម​ត្រូវ​បាន​ស្ទះ​ដោយ​កំណកឈាម (ischemic stroke) ឬ​ធ្លាយ​សរសៃ​ឈាម (hemorrhagic stroke)។ ជា​លទ្ធផល​ ​ខួរក្បាល​មិន​បាន​ទទួល​អុកស៊ីហ្សែន​ដែល​វា​ត្រូវ​ការ​ដើម្បី​បំពេញ​មុខងារ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ចូល​និវត្តន៍​នៅ​រដ្ឋ Florida សហរដ្ឋ​អាមេរិក។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បណ្តាល​ឱ្យ​ខូច​ខួរក្បាល​ដែល​អាច​នាំ​ឱ្យ​មាន​ពិការភាព​បាន​ដែល​រួម មាន​ទាំង​ការ​ពិបាក​ក្នុង​ការ​គិត ការ​និយាយ ការ​ដើរ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា។ ក៏​ប៉ុន្តែ​ មាន​វិធី​អាច​បង្ការ​ជំងឺ​នេះ​បាន។ លោក​វេជ្ជបណ្ឌិត តាំង តេកហុង នឹង​បកស្រាយ​អំពី​វិធី​បង្ការ​បឋម​នូវ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​នៅ​ក្នុង​កម្មវិធី​ Hello VOA ស្ដី​ពី​សុខភាព​នៅ​ក្នុង​ខែ​​មករា​នេះ ដែល​មាន​អ្នកស្រី ហុង ចិន្ដា ជា​អ្នក​សម្របសម្រួល៕ (អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៨ ខែ​មករា ឆ្នាំ២០២៥)

XS
SM
MD
LG