រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ មកពីប្រទេសអង់គ្លេស រុស្ស៊ី សហរដ្ឋអាមេរិក នេប៉ាល់ បេឡារុស ចិន អាល្លឺម៉ង់ និងតួកគី។
រូបភាពជុំវិញពិភពលោក ០៧ កុម្ភៈ ២០១៧
![មនុស្សយន្តមួយដែលផលិតដោយក្រុមហ៊ុន Hiroshi Ishiguro Laboratories របស់ជប៉ុនត្រូវបានគេដាក់បង្ហាញនៅក្នុងការតាំងពិព័រណ៍មនុស្សយន្តនៅសារៈមន្ទីរ Science Museum ក្នុងក្រុងឡុងដ៍។ មនុស្សយន្តនេះមានឈ្មោះថា Kodomoroid និងត្រូវបានផលិតកាលពីឆ្នាំ២០១៤។](https://gdb.voanews.com/1c4ed10b-6ace-4fdb-997b-a0feb0a674ff_w1024_q10_s.jpg)
១
មនុស្សយន្តមួយដែលផលិតដោយក្រុមហ៊ុន Hiroshi Ishiguro Laboratories របស់ជប៉ុនត្រូវបានគេដាក់បង្ហាញនៅក្នុងការតាំងពិព័រណ៍មនុស្សយន្តនៅសារៈមន្ទីរ Science Museum ក្នុងក្រុងឡុងដ៍។ មនុស្សយន្តនេះមានឈ្មោះថា Kodomoroid និងត្រូវបានផលិតកាលពីឆ្នាំ២០១៤។
![មនុស្សម្នាជិះរថយន្តក្រុងនៅពេលព្រះអាទិត្យអស្តង្គត នៅក្នុងក្រុង St.Petersburg ប្រទេសរុស្ស៊ី។](https://gdb.voanews.com/c7a2345a-feb2-4195-a699-32730797b03a_w1024_q10_s.jpg)
២
មនុស្សម្នាជិះរថយន្តក្រុងនៅពេលព្រះអាទិត្យអស្តង្គត នៅក្នុងក្រុង St.Petersburg ប្រទេសរុស្ស៊ី។
![លោកប្រធានាធិបតីដូណាល់ ត្រាំ ទទួលរូបចម្លាក់នៃតម្រួតក្នុងតំបន់មួយ ក្នុងកិច្ចប្រជុំជាមួយនឹងក្រុមតម្រួតតំបន់នានានៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/e4079681-e784-4793-b99d-38d6b329dade_w1024_q10_s.jpg)
៣
លោកប្រធានាធិបតីដូណាល់ ត្រាំ ទទួលរូបចម្លាក់នៃតម្រួតក្នុងតំបន់មួយ ក្នុងកិច្ចប្រជុំជាមួយនឹងក្រុមតម្រួតតំបន់នានានៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា អង្គុយនៅលើទូកមួយក្នុងពេលធ្វើដំណើរកម្សាន្តជាមួយនឹងលោក Richard Branson ដែលអ្នកជំនួញជនជាតិអង់គ្លេស ក្នុងពេលវិស្សមកាលរបស់លោកនៅកោះ Moskito ក្នុងដែនដី British Virgin Islands របស់អង់គ្លេស។](https://gdb.voanews.com/07b180f0-73f5-404c-9a7f-910a8fa5b612_w1024_q10_s.jpg)
៤
អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា អង្គុយនៅលើទូកមួយក្នុងពេលធ្វើដំណើរកម្សាន្តជាមួយនឹងលោក Richard Branson ដែលអ្នកជំនួញជនជាតិអង់គ្លេស ក្នុងពេលវិស្សមកាលរបស់លោកនៅកោះ Moskito ក្នុងដែនដី British Virgin Islands របស់អង់គ្លេស។
![កម្មករម្នាក់ទូលឥដ្ឋនៅលើក្បាលរបស់ខ្លួន នៅរោងចក្រធ្វើឥដ្ឋមួយនៅក្នុងក្រុង Lalitpur ប្រទេសនេប៉ាល់។](https://gdb.voanews.com/fd05b5f9-ee81-47ca-86d3-93f14b2394b3_w1024_q10_s.jpg)
៥
កម្មករម្នាក់ទូលឥដ្ឋនៅលើក្បាលរបស់ខ្លួន នៅរោងចក្រធ្វើឥដ្ឋមួយនៅក្នុងក្រុង Lalitpur ប្រទេសនេប៉ាល់។
![ស្រ្តីម្នាក់ដើរកាត់ស្មៅដែលគ្របដណ្តប់ដោយទឹកកក និងមានឥន្ទធនូនៅពីក្រោយ នៅក្បែរក្រុង Rudensk ប្រទេសបេឡារុស។](https://gdb.voanews.com/99e6edd0-9377-4d1c-af18-c434576b3d59_w1024_q10_s.jpg)
៦
ស្រ្តីម្នាក់ដើរកាត់ស្មៅដែលគ្របដណ្តប់ដោយទឹកកក និងមានឥន្ទធនូនៅពីក្រោយ នៅក្បែរក្រុង Rudensk ប្រទេសបេឡារុស។
![ប្រុសៗសែងគ្រែស្នែងលោតរំលងភ្នក់ភ្លើង ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នៅក្នុងក្រុង Jieyang ខេត្ត Guangdong ប្រទេសចិន។](https://gdb.voanews.com/80a94a20-934e-42e9-877d-a7d4d7215702_w1024_q10_s.jpg)
៧
ប្រុសៗសែងគ្រែស្នែងលោតរំលងភ្នក់ភ្លើង ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នៅក្នុងក្រុង Jieyang ខេត្ត Guangdong ប្រទេសចិន។
![បុរសម្នាក់ថតរូបស្រ្តីម្នាក់ដែលដេកហាលថ្ងៃនៅលើព្រិលនៅក្បែរជញ្ជាំង St. Peter and Paul Fortress ក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី។ សីតុណ្ហភាពនោក្នុងក្រុង St. Petersburg គឺ -១២° C។](https://gdb.voanews.com/e3904c37-2a15-40b1-8c31-bd2963a712d6_w1024_q10_s.jpg)
៨
បុរសម្នាក់ថតរូបស្រ្តីម្នាក់ដែលដេកហាលថ្ងៃនៅលើព្រិលនៅក្បែរជញ្ជាំង St. Peter and Paul Fortress ក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី។ សីតុណ្ហភាពនោក្នុងក្រុង St. Petersburg គឺ -១២° C។
![សត្វអូដ្ឋសមួយក្បាលស៊ីចេកនៅក្នុងជម្រករបស់ខ្លួននៅក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/7568fba4-a3ac-4b3a-bbf9-70e756980bfa_w1024_q10_s.jpg)
៩
សត្វអូដ្ឋសមួយក្បាលស៊ីចេកនៅក្នុងជម្រករបស់ខ្លួននៅក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![អគារ Apple Campus 2 ដែលជាទីស្នាក់ការមួយទៀតរបស់ក្រុមហ៊ុន Apple កំពុងត្រូវបានគេសាងសង់នៅក្នុងក្រុង Cupertino រដ្ឋ California សហរដ្ឋអាមេរិក។](https://gdb.voanews.com/916cea77-a6f1-4664-8930-043b2161bc1a_w1024_q10_s.jpg)
១០
អគារ Apple Campus 2 ដែលជាទីស្នាក់ការមួយទៀតរបស់ក្រុមហ៊ុន Apple កំពុងត្រូវបានគេសាងសង់នៅក្នុងក្រុង Cupertino រដ្ឋ California សហរដ្ឋអាមេរិក។
![សមាជិកទាហានកិត្តិយសរបស់តួកគីស្លៀកពាក់ឈុតចម្បាំងបុរាណ ដើរទៅកាន់កន្លែងរបស់ពួកគេ មុនពិធីស្វាគមន៍លោកប្រធានាធិបតីអេត្យូពី Mulatu Teshome Wirtu។ លោកប្រធានាធិបតី Mulatu Teshome Wirtu នឹងជួបជាមួយនឹងលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan នៅវិមានប្រធានាធិបតី ក្នុងក្រុងអង់ការ៉ា ប្រទេសតួកគី។](https://gdb.voanews.com/169c78f6-8aef-402e-8e9a-431a4512771b_w1024_q10_s.jpg)
១១
សមាជិកទាហានកិត្តិយសរបស់តួកគីស្លៀកពាក់ឈុតចម្បាំងបុរាណ ដើរទៅកាន់កន្លែងរបស់ពួកគេ មុនពិធីស្វាគមន៍លោកប្រធានាធិបតីអេត្យូពី Mulatu Teshome Wirtu។ លោកប្រធានាធិបតី Mulatu Teshome Wirtu នឹងជួបជាមួយនឹងលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan នៅវិមានប្រធានាធិបតី ក្នុងក្រុងអង់ការ៉ា ប្រទេសតួកគី។