រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ មកពីសហរដ្ឋអាមេរិក ប្រទេសថៃ អេក្វាទ័រ អង់គ្លេស នេប៉ាល់ និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ០៩ កុម្ភៈ ២០២០

១
ទាហានកុម្ម៉ង់ដូសែងស្ត្រីម្នាក់ដែលសន្លប់ចេញពីផ្សារទំនើប Terminal 21 Korat កន្លែងដែលមានការបាញ់ប្រហារនៅក្នុងក្រុង Nakhon Ratchasima ប្រទេសថៃ។ ខ្មាន់កាំភ្លើងដែលត្រូវបានគេពណ៌នាថា ជាទាហានម្នាក់ និងមានការខឹងសម្បាដោយសារតែជម្លោះហិរញ្ញវត្ថុ បានសម្លាប់មនុស្សមួយចំនួន និងបង្កឱ្យមានការបាញ់ប្រហារដ៏ប្រល័យមួយ នៅពេលដែលលោកធ្វើដំណើរទៅកាន់ផ្សារទំនើបដ៏មហាញឹកមួយ។ អ្នកទិញទំនិញក្នុងផ្សាររត់គេចខ្លួនយ៉ាងតក់ស្លក់។

២
ព្រះចន្ទពេញវង់នៅឧទ្យាន Smith Rock State Park ក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

៣
នាង Milena Jami វាយ និងជិះសត្វ llama របស់នាងដើម្បីទទួលបានជ័យលាភីលេខ១នៅក្នុងការប្រកួតសម្រាប់កុមារអាយុ៧ និង៨ឆ្នាំ នៅឧទ្យានជាតិ Llanganates ក្នុងប្រទេសអេក្វាទ័រ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

៤
រលកបោកបក់ទៅលើប៉ម Newhaven នៅឆ្នេរខាងត្បូងនៃប្រទេសអង់គ្លេស នៅពេលដែលព្យុះ Storm Ciara បោកបក់ទៅលើប្រទេសនេះ។

៥
ព្រះសង្ឃមន្តគង់ នៅក្នុងកម្មវិធីបុណ្យមាឃបូជា នៅវត្ត Dhammakaya ក្រុងបាងកក ប្រទេសថៃ។

៦
មនុស្សម្នាធ្វើការអធិដ្ឋាន នៅពេលពួកគេឈរនៅមាត់ទន្លេ Hanumante នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ Swasthani Brata Katha ដែលមានរយៈពេល១ខែ នៅក្នុងក្រុង Bhaktapur ប្រទេសនេប៉ាល់។

៧
អ្នកស្រុករស់នៅក្នុងក្រុង Venice ចែវទូកនៅក្នុងក្បួនពាក់ស្រោមមុខមួយនៅប្រឡាយ Grand Canal នៅក្នុងពិធីបុណ្យ Carnival នៅក្នុងក្រុង Venice ប្រទេសអ៊ីតាលី។

៨
សិល្បករសម្តែងនៅក្នុងថ្ងៃបើកសម្ភោធពិធីបុណ្យ Venice Carnival នៅប្រឡាយ Cannaregio ក្នុងក្រុង Venice ប្រទេសអ៊ីតាលី កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

៩
សកម្មជន Black Brigade ធ្វើបាតុកម្មប្រឆាងនឹងក្រុមទាហាន Black Brigade នៅខាងក្រៅសារមន្ទីរអង់គ្លេស ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។