រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ មកពីប៉ាលេស្ទី សហរដ្ឋអាមេរិក អង់គ្លេស អារ៉ាប៊ីសាអូឌីត កូឡុំប៊ី ឥណ្ឌា ប៉ាគីស្ថាន អ៊ុយក្រែន ស្វ៊ីស និងអាហ្វ្រិកខាងត្បូង។
រូបភាពជុំវិញពិភពលោក ០៩ កុម្ភៈ ២០១៧
![ជាងកាត់សក់ជនជាតិប៉ាលេស្ទីន Ramadan Odwan ធ្វើម៉ូតសក់និងពន្លាវាឲ្យត្រង់នៅលើក្បាល់ភ្ញៀវម្នាក់ដោយប្រើភ្លើង នៅក្នុងហាងកាត់សក់របស់គាត់នៅភាគខាងត្បូងទីក្រុង Gaza Strip។](https://gdb.voanews.com/57f2c562-6f21-4b0f-a916-46fbdd5f39c2_w1024_q10_s.jpg)
១
ជាងកាត់សក់ជនជាតិប៉ាលេស្ទីន Ramadan Odwan ធ្វើម៉ូតសក់និងពន្លាវាឲ្យត្រង់នៅលើក្បាល់ភ្ញៀវម្នាក់ដោយប្រើភ្លើង នៅក្នុងហាងកាត់សក់របស់គាត់នៅភាគខាងត្បូងទីក្រុង Gaza Strip។
![បក្សីមួយក្បាលហើរនៅជិតរូបវិមានសេរីភាព ដែលគេមើលឃើញពីឧទ្យាន Battery ក្នុងទីក្រុងញូវយ៉ក។](https://gdb.voanews.com/0b8a507b-ab8a-4b94-afb3-18f2f1b18b3f_w1024_q10_s.jpg)
២
បក្សីមួយក្បាលហើរនៅជិតរូបវិមានសេរីភាព ដែលគេមើលឃើញពីឧទ្យាន Battery ក្នុងទីក្រុងញូវយ៉ក។
![បុគ្គលិក BAFTA កំពុងដាក់រូបថតភ្ញៀវតាមកន្លែងនៅក្នុងសាល Royal Albert ក្នុងទីក្រុងឡុងដ៍ មុនពេលពិធីប្រគល់រង្វាន់ខ្សែភាពយន្ត EE British Academy Film Awards ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យខាងមុខនេះ។](https://gdb.voanews.com/f8be06d4-2170-4b22-8f1b-5dd084e55cba_w1024_q10_s.jpg)
៣
បុគ្គលិក BAFTA កំពុងដាក់រូបថតភ្ញៀវតាមកន្លែងនៅក្នុងសាល Royal Albert ក្នុងទីក្រុងឡុងដ៍ មុនពេលពិធីប្រគល់រង្វាន់ខ្សែភាពយន្ត EE British Academy Film Awards ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យខាងមុខនេះ។
![ជនភៀសខ្លួនស៊ីរី Baraa Haj Khalaf (ឆ្វេង) ថើបឪពុករបស់គាត់ Khaled នៅខណៈម្តាយរបស់គាត់អ្នកស្រី Fattoum (ស្តាំ) កំពុងយំបន្ទាប់ពីបានមកដល់ព្រលានយន្តហោះ O'Hare International Airport ក្នុងទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។](https://gdb.voanews.com/d2d147d8-0834-4d5f-89e0-8eadee7c9f1c_w1024_q10_s.jpg)
៤
ជនភៀសខ្លួនស៊ីរី Baraa Haj Khalaf (ឆ្វេង) ថើបឪពុករបស់គាត់ Khaled នៅខណៈម្តាយរបស់គាត់អ្នកស្រី Fattoum (ស្តាំ) កំពុងយំបន្ទាប់ពីបានមកដល់ព្រលានយន្តហោះ O'Hare International Airport ក្នុងទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។
![ស្ត្រីម្នាក់ចូលរួមពិធីបុណ្យវប្បធម៌ Janadriyah នៅជាយក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។](https://gdb.voanews.com/790b2143-f4fc-4cf9-b9b5-f99297242a13_w1024_q10_s.jpg)
៥
ស្ត្រីម្នាក់ចូលរួមពិធីបុណ្យវប្បធម៌ Janadriyah នៅជាយក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។
![សត្វស្វាមួយប្រភេទដែលកើតបានមួយខែមកហើយកំពុងឱបមេរបស់វានៅឧទ្យាន Santa Fe ក្នុងទីក្រុង Medellin ប្រទេសកូឡុំប៊ី។ ](https://gdb.voanews.com/828234c0-ddd4-47d9-8401-bc31d776f3f2_w1024_q10_s.jpg)
៦
សត្វស្វាមួយប្រភេទដែលកើតបានមួយខែមកហើយកំពុងឱបមេរបស់វានៅឧទ្យាន Santa Fe ក្នុងទីក្រុង Medellin ប្រទេសកូឡុំប៊ី។
![ស្ត្រីម្នាក់កំពុងសម្រាកនៅជាមួយកូនរបស់គាត់ នៅកន្លែងដែលគាត់ធ្វើការនៅពេលថ្ងៃ នៅទីក្រុងដេលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/47082e50-b13b-430d-be54-99774494b902_w1024_q10_s.jpg)
៧
ស្ត្រីម្នាក់កំពុងសម្រាកនៅជាមួយកូនរបស់គាត់ នៅកន្លែងដែលគាត់ធ្វើការនៅពេលថ្ងៃ នៅទីក្រុងដេលី ប្រទេសឥណ្ឌា។
![ក្មេងនៃអំបូរជនជាតិ Hazara កំពុងដេកខណៈក្រុមគ្រួសាររបស់គាត់ផ្សេងទៀតកំពុងស្រស់ស្រូបអាហារនៅក្នុងផ្ទះនៅជំរំ Turkman ក្រុង Nowshera ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/7d462f37-2b2e-46fa-865c-4aef03e22a03_w1024_q10_s.jpg)
៨
ក្មេងនៃអំបូរជនជាតិ Hazara កំពុងដេកខណៈក្រុមគ្រួសាររបស់គាត់ផ្សេងទៀតកំពុងស្រស់ស្រូបអាហារនៅក្នុងផ្ទះនៅជំរំ Turkman ក្រុង Nowshera ប្រទេសប៉ាគីស្ថាន។
![កងកម្លាំងអ៊ុយក្រែនកំពុងស្ថិតនៅក្នុងមូលដ្ឋានជួរមុខនៅជិតទីក្រុង Avdiyivka ដែលកាន់កាប់ដោយរដ្ឋាភិបាល ក្នុងប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/4e6335cb-f7c0-4979-85dc-3c92a691e3b8_w1024_q10_s.jpg)
៩
កងកម្លាំងអ៊ុយក្រែនកំពុងស្ថិតនៅក្នុងមូលដ្ឋានជួរមុខនៅជិតទីក្រុង Avdiyivka ដែលកាន់កាប់ដោយរដ្ឋាភិបាល ក្នុងប្រទេសអ៊ុយក្រែន។
![កីឡាករន័រវែស Kristina Riss-Johannessen ចូលរួមវគ្គហ្វឹកហាត់កីឡាជិះស្គីចុះពីលើភ្នំសម្រាប់ស្រ្តី នៅក្នុងកម្មវិធីប្រកួតជើងឯកជិះស្គីពិភពលោក FIS Alpine នៅ St. Moritz ប្រទេសស្វ៊ីស។](https://gdb.voanews.com/b27ade9b-bb05-43ca-a02d-323504014809_w1024_q10_s.jpg)
១០
កីឡាករន័រវែស Kristina Riss-Johannessen ចូលរួមវគ្គហ្វឹកហាត់កីឡាជិះស្គីចុះពីលើភ្នំសម្រាប់ស្រ្តី នៅក្នុងកម្មវិធីប្រកួតជើងឯកជិះស្គីពិភពលោក FIS Alpine នៅ St. Moritz ប្រទេសស្វ៊ីស។
![លោក Jacob Zuma ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង កំពុងពិនិត្យមើលក្រុមសន្តិសុខនៅឯរដ្ឋសភាក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។ កងកម្លាំងប៉ូលិសនិងយោធាអាហ្វ្រិកខាងត្បូងត្រូវបានដាក់ពង្រាយកាលពីថ្ងៃព្រហស្បតិ៍នៅមុនពេលលោក Zuma ថ្លែងសុន្ទរកថាប្រចាំឆ្នាំនៅពីមុខសមាជិករដ្ឋសភាទាំងអស់។](https://gdb.voanews.com/f1537d07-89d2-4d86-afe5-00fe2aab66d6_w1024_q10_s.jpg)
១១
លោក Jacob Zuma ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង កំពុងពិនិត្យមើលក្រុមសន្តិសុខនៅឯរដ្ឋសភាក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។ កងកម្លាំងប៉ូលិសនិងយោធាអាហ្វ្រិកខាងត្បូងត្រូវបានដាក់ពង្រាយកាលពីថ្ងៃព្រហស្បតិ៍នៅមុនពេលលោក Zuma ថ្លែងសុន្ទរកថាប្រចាំឆ្នាំនៅពីមុខសមាជិករដ្ឋសភាទាំងអស់។