រូបភាពជុំវិញពិភពលោកថ្ងៃទី ០៨ មករា ២០១៧ មានមកពីប្រទេសដូចជាអ៊ីរ៉ាក់ អាល្លឺម៉ង់ អាមេរិក នេប៉ាល់ ជប៉ុន ហ្វីលីពីន និងអ៊ុយក្រែន។
រូបភាពជុំវិញពិភពលោក ០៨ មករា ២០១៧
![កុមារជនជាតិអ៊ីរ៉ាក់ដែលត្រូវបានផ្លាស់ទី និងបានរត់គេចពីតំបន់ Mosul ដែលកាន់កាប់ដោយរដ្ឋឥស្លាមកំពុងលេងនៅក្នុងជំរំជនភៀសខ្លួន Khazer ប្រទេសអ៊ីរ៉ាក់។](https://gdb.voanews.com/66bceeb0-f0f7-4336-aa6c-75268638dfd5_w1024_q10_s.jpg)
១
កុមារជនជាតិអ៊ីរ៉ាក់ដែលត្រូវបានផ្លាស់ទី និងបានរត់គេចពីតំបន់ Mosul ដែលកាន់កាប់ដោយរដ្ឋឥស្លាមកំពុងលេងនៅក្នុងជំរំជនភៀសខ្លួន Khazer ប្រទេសអ៊ីរ៉ាក់។
![មនុស្សម្នាដើរនៅជិតការដំឡើងសិល្បៈមួយហៅថា «វិមាន» ដោយសិល្បករជនជាតិស៊ីរី Manaf Halbouni ធ្វើឡើងដោយរថយន្តក្រុងចំនួន៣ នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/5f84d4fd-ca4f-4a1e-8701-4268e5eaad62_w1024_q10_s.jpg)
២
មនុស្សម្នាដើរនៅជិតការដំឡើងសិល្បៈមួយហៅថា «វិមាន» ដោយសិល្បករជនជាតិស៊ីរី Manaf Halbouni ធ្វើឡើងដោយរថយន្តក្រុងចំនួន៣ នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់។
![រូបភាពព្រះអាទិត្យរះនៅបន្ទាយកងកម្លាំងអាកាស Edwards របស់ Rogers Dry Lake បន្ទាប់ពីភ្លៀងដ៏ធំមួយភាគខាងត្បូងរដ្ឋ California។ មជ្ឈមណ្ឌលស្រាវជ្រាវការហោះហើរ Armstrong របស់អង្គការណាសាត្រូវបានឃើញពីចម្ងាយ។](https://gdb.voanews.com/a2f96c05-9516-4345-b8bf-9fafe02072f4_w1024_q10_s.jpg)
៣
រូបភាពព្រះអាទិត្យរះនៅបន្ទាយកងកម្លាំងអាកាស Edwards របស់ Rogers Dry Lake បន្ទាប់ពីភ្លៀងដ៏ធំមួយភាគខាងត្បូងរដ្ឋ California។ មជ្ឈមណ្ឌលស្រាវជ្រាវការហោះហើរ Armstrong របស់អង្គការណាសាត្រូវបានឃើញពីចម្ងាយ។
![អ្នកកាន់សាសនាហិណ្ឌូត្រៀមខ្លួនចូលរួមក្នុងពិធីបុណ្យសាសនាងូតទឹកនៅក្នុងទិវា Swasthani ក្នុងព្រះវិហារ Changu Narayan ក្នុងទីក្រុង Bhaktapur ជាយក្រុង Kathmandu ប្រទេសនេប៉ាល់។](https://gdb.voanews.com/01372dcc-2471-4f95-a243-9e03aa8b2425_w1024_q10_s.jpg)
៤
អ្នកកាន់សាសនាហិណ្ឌូត្រៀមខ្លួនចូលរួមក្នុងពិធីបុណ្យសាសនាងូតទឹកនៅក្នុងទិវា Swasthani ក្នុងព្រះវិហារ Changu Narayan ក្នុងទីក្រុង Bhaktapur ជាយក្រុង Kathmandu ប្រទេសនេប៉ាល់។
![លំនៅដ្ឋានដែលត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីព្យុះដ៏ធំមួយភាគខាងកើតតំបន់ជិតខាងទីក្រុង New Orleans រដ្ឋ Louisiana កាលពីថ្ងៃទី០៧ កុម្ភៈ ២០១៧។](https://gdb.voanews.com/06fc1f2b-f06b-440f-b5ef-e4c0bfbeb157_w1024_q10_s.jpg)
៥
លំនៅដ្ឋានដែលត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីព្យុះដ៏ធំមួយភាគខាងកើតតំបន់ជិតខាងទីក្រុង New Orleans រដ្ឋ Louisiana កាលពីថ្ងៃទី០៧ កុម្ភៈ ២០១៧។
![ឆ្មារ «Maneki-neko» ឬហៅថាឆ្មារទាក់ទាញអតិថិជនរាប់ពាន់ក្បាល ដាក់នៅក្នុងព្រះវិហារ Goutokuji ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/45ca9e40-8596-40a9-a412-100cff7837cb_w1024_q10_s.jpg)
៦
ឆ្មារ «Maneki-neko» ឬហៅថាឆ្មារទាក់ទាញអតិថិជនរាប់ពាន់ក្បាល ដាក់នៅក្នុងព្រះវិហារ Goutokuji ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
![ប្រជាជនម្នាក់ជះទឹកទៅលើខ្ទមដែលកំពុងឆេះនៅក្នុងសហគមន៍តាំងលំនៅក្រៅផ្លូវការមួយក្នុងក្រុង Catmon ក្រុង Malabon រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/e270c301-2139-4664-9c86-c6c3e4509bb9_w1024_q10_s.jpg)
៧
ប្រជាជនម្នាក់ជះទឹកទៅលើខ្ទមដែលកំពុងឆេះនៅក្នុងសហគមន៍តាំងលំនៅក្រៅផ្លូវការមួយក្នុងក្រុង Catmon ក្រុង Malabon រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
![អ្នកបង្ហាញម៉ូតម្នាក់នៅខាងក្រោយឆាកអំឡុងការបង្ហាញម៉ូតអ៊ុយក្រែនទីក្រុង Kyiv កាលពីថ្ងៃទី០៧ កុម្ភៈ ២០១៧។](https://gdb.voanews.com/5cb80344-4791-42f9-a499-5a83211d3ae4_w1024_q10_s.jpg)
៨
អ្នកបង្ហាញម៉ូតម្នាក់នៅខាងក្រោយឆាកអំឡុងការបង្ហាញម៉ូតអ៊ុយក្រែនទីក្រុង Kyiv កាលពីថ្ងៃទី០៧ កុម្ភៈ ២០១៧។
![អ្នកគាំទ្រប្រធានាធិបតី Donald Trump (ស្តាំ) ប្រកែកជាមួយនឹងបាតុករម្នាក់ខណដែលសិស្សវិទ្យាល័យក្នុងទីក្រុងញូវយ៉កកំពុងមើលនៅក្នុងបាតុកម្មមួយប្រឆាំងនឹងលោកគោលនយោបាយជនភៀសខ្លួនរបស់លោក Trump ទីក្រុង Manhattan បុរីញូវយ៉កកាលពីថ្ងៃទី០៧ កុម្ភៈ ២០១៧។](https://gdb.voanews.com/59aefd95-71df-4720-bc05-1a2f11fbb0a6_w1024_q10_s.jpg)
៩
អ្នកគាំទ្រប្រធានាធិបតី Donald Trump (ស្តាំ) ប្រកែកជាមួយនឹងបាតុករម្នាក់ខណដែលសិស្សវិទ្យាល័យក្នុងទីក្រុងញូវយ៉កកំពុងមើលនៅក្នុងបាតុកម្មមួយប្រឆាំងនឹងលោកគោលនយោបាយជនភៀសខ្លួនរបស់លោក Trump ទីក្រុង Manhattan បុរីញូវយ៉កកាលពីថ្ងៃទី០៧ កុម្ភៈ ២០១៧។