រូបភាពជុំវិញពិភពលោកថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ស៊ីរី បារាំង ឥណ្ឌា សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់។
រូបភាពជុំវិញពិភពលោក ០៧ កុម្ភៈ ២០១៨

១
ក្រុមអ្នកសង្រ្គោះស្ថិតនៅជុំវិញអគារមួយដែលត្រូវបានរលំដោយសារការរញ្ជួយដីនៅតំបន់ Hualien កោះតៃវ៉ាន់។

២
បព្វជិតដែលមកពីប្រទេសនេប៉ាល់ជញ្ជូនទឹកមន្តពីទន្លេ Ganges នៅពេលដែលពួកគេត្រឡប់ពីការងូតទឹកនៅចំណុចប្រសព្វនៃទន្លេ Ganges ទន្លេ Yamuna និងទន្លេ Saraswati ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។

៣
សមាជិកម្នាក់របស់កងការពារជនស៊ីវិលស៊ីរីបីកុមាររងរបួសម្នាក់បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលនៅក្នុងទីក្រុង Douma ដែលត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាមនៅភាគខាងកើតតំបន់ Ghouta ជាយរដ្ឋធានី Damascus។

៤
គ្រាប់រ៉ុក្កែតFalcon 9 SpaceX ធន់ធ្ងន់មួយត្រូវបានបង្ហោះចេញពី បន្ទាយអាកាស Kennedy Space Center ក្នុងទីក្រុង Cape Canaveral រដ្ឋ Florida កាលពីថ្ងៃទី០៦ កុម្ភៈ ២០១៨។

៥
បុរសម្នាក់រុករកជនរងគ្រោះក្នុងអគ្គិភ័យមួយបន្ទាប់ពីការវាយប្រហារតាមអាកាសដោយរដ្ឋាភិបាលស៊ីរីនៅក្នុងទីក្រុង Douma ដែលត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាម ភាគខាងកើតតំបន់ Ghouta ជាយរដ្ឋធានី Damascus។

៦
ភ្ញៀវទេសចរដើរកាត់ផ្លូវដែលគ្របដណ្តប់ដោយព្រិលនៅក្បែរ Eiffel Tower ក្នុងទីក្រុងប៉ារីសនៅពេលដែលរដូវរងាព្រមជាមួយនឹងព្រិលនិងសីតុណ្ហភាពត្រជាក់បានមកដល់ប្រទេសបារាំងកាលពីថ្ងៃទី០៦ កុម្ភៈ ២០១៨។

៧
រថយន្ត Reon របស់ក្រុមហ៊ុន Renault ត្រូវបានដាក់បង្ហាញនៅក្នុងការតាំងពិព័រណ៌រថយន្តមួយក្នុងទីក្រុង Greater Noida ក្បែរទីក្រុងញូវដែលីប្រទេសឥណ្ឌា។