កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៦ កុម្ភៈ ២០២០

១
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាន់កាសែតដោយមានសរសេរចំណងជើងថា «ត្រាំ ត្រូវបានលើកលែងបទចោទ» ក្នុងកម្មវិធីប្រចាំឆ្នាំមួយឈ្មោះថា «National Prayer Breakfast» នៅសណ្ឋាគារ Washington Hilton ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

២
បុរសម្នាក់កាន់សញ្ញាដែលមានសរសេរថា «អាមេរិក! តើយើងបានក្លាយជាអ្វីហើយ?» ក្នុងពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងការលើកលែងបទចោទដកតំណែងលោក ដូណាល់ ត្រាំ នៅខាងក្រៅសាលនៃទីក្រុងឡូសអិនជឺឡែស ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

៣
អ្នកដើរទិញអីវ៉់ាន់ម្នាក់ដែលពាក់ម៉ាស់ការពារមុខ កំពុងរៀបចំរបស់របរនៅក្នុងរទេះរុញ នៅពេលនាងឈរនៅជិតថ្នើរនៃហាងដែលមានសភាពស្ងប់ស្ងាត់មួយ នៅទីក្រុងហុងកុង ប្រទេសចិន។

៤
អាវកាសយានិកអាមេរិក នាង Christina Koch បានចុះចតយានអវកាសរុស្ស៊ី Soyuz MS-13 នៅចម្ងាយប្រមាណ១៥០គ.ម ពីទីក្រុង Zhezkazqa នៃប្រទេសប៉ាគីស្ថាន។ នាង Koch បានបញ្ចប់បេសកកម្មរយៈពេល៣២៨ថ្ងៃ សម្រាប់ការហោះហើរដំបូងរបស់នាងទៅកាន់លំហអាកាស ដោយនាងបានផ្ដល់ឱកាសដល់អ្នកស្រាវជ្រាវបានពិនិត្យមើលផលប៉ះពាល់នៃការហោះហើរក្នុងលំហអាកាសរយៈពេលយូរទៅលើស្រ្តី។ ទីភ្នាក់ងារអវកាសនេះនឹងត្រឡប់ទៅកាន់ភពព្រះចន្ទវិញតាមរយៈកម្មវិធី Artemis។

៥
បុគ្គលិកសង្គ្រោះបន្ទាន់កំពុងធ្វើការបន្ទាប់ពីរថភ្លើងល្បឿនលឿនដែលធ្វើដំណើរពីទីក្រុង Milan ទៅកាន់ទីក្រុង Bologna បានធ្លាក់ពីផ្លូវ នៅជិតទីក្រុង Lodi ប្រទេសអ៊ីតាលី ដោយបានបណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់២នាក់។

៦
អ្នកគោរពសាសនាម្នាក់កាន់ចង្កៀងប្រេងកាត កំពុងសម្ដែងពិធីតាមបែបសាសនារបស់គេ ក្នុងពិធីបុណ្យ Swasthani Brata Katha នៅឯតំបន់ Thecho ទីក្រុង Lalitpur ប្រទេសនេប៉ាល់។

៧
អ្នកស្រីសមាជិកព្រឹទ្ធសភា Elizabeth Warren បេក្ខជនគណបក្សប្រជាធិបតេយ្យសម្រាប់ការប្រជែងឈរឈ្មោះបោះឆ្នោតឆ្នាំ ២០២០ ធ្វើកាយវិការនៅពេលដែលនាង Naomi Greenfield កាន់ប៉េងប៉ោងដែលមានរូបអ្នកស្រី Warren នៅឯព្រឹត្តិការណ៍ឃោសនា GOTV នៅទីក្រុង Nashua រដ្ឋ New Hampshire កាលពីថ្ងៃទី៥ កុម្ភៈ។

៨
រូបថតដែលថតពីលើអាកាសបង្ហាញឲ្យឃើញដើមឈើមួយដើមនៅក្នុងសួនផ្កា ក្នុងស្រុក Beitou ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់។

៩
រូបថតដែលថតដោយកំណត់ពេលយូរ បង្ហាញឡានមួយគ្រឿងរបស់អ្នកធ្វើដំណើរដែលកំពុងបើកបរនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

១០
នាង Alice McKeever អ្នកហាត់ការងារនៅឧទ្យាន Kew Garden កំពុងរៀបចំផ្កាអគីដេ ក្នុងពេលមានការធ្វើសន្និសីទសារព័ត៌មាន ក្នុងព្រឹត្តិការណ៍បុណ្យអគីដេប្រចាំឆ្នាំលើកទី២៥ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។