រូបភាពជុំវិញពិភពលោកថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក ឥណ្ឌា តៃវ៉ាន់ អូស្រ្តាលី បង់ក្លាដែស ហ្វីលីពីន និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ០៦ កុម្ភៈ ២០១៨

១
រដ្ឋលេខាធិការហិរញ្ញវត្ថុសហរដ្ឋអាមេរិក Steven Mnuchin ដើរកាត់តួលេខបំណុលជាតិរបស់សហរដ្ឋអាមេរិកនៅពេលលោកផ្តល់សក្ខីកម្មទៅកាន់គណកម្មាធិការហិរញ្ញវត្ថុអំពី «របាយការណ៏ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ» នៅសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន។

២
ហ្មដំរីម្នាក់ងូតទឹកឲ្យដំរីរបស់ខ្លួនក្នុងទឹកកខ្វក់នៅទន្លេ Yamuna ទីក្រុងញូវដែលីប្រទេសឥណ្ឌា។

៣
អ្នកសង្រ្គោះបានចូលទៅក្នុងអគារមួយដែលត្រូវបានរលំកាលពីព្រឹកព្រលឹមដោយសារការរញ្ជួយដីដែលមានកម្លាំង៦.៤ រិចទ័រនៅក្នុងតំបន់ Hualien County ភាគខាងកើតតៃវ៉ាន់។

៤
រថយន្តMercedes SUV មួយគ្រឿងបានក្រឡាប់នៅទីលានផ្នូរខ្មោចក្នុងទីក្រុង South Coogee ស៊ីដនីប្រទេសអូស្រ្តាលី។ គ្រោះថ្នាក់មួយនេះកើតឡើងដោយសារអ្នកបើកបរមិនបានមើលផ្លូវកាច់ជ្រុង។ ប៉ូលិសនិយាយថាអ្នកបើកបរត្រូវបានធ្វើតេស្តជាតិស្រវឹងមុនពេលបញ្ជូនទៅមន្ទីរពេទ្យ។

៥
កម្មករនៅរោងចក្រឥដ្ឋរៀបចំដុំឥដ្ឋដាក់លើរទេះដើម្បីដឹកទៅកាន់ឃ្លាំងនៅទីក្រុង Dhaka ប្រទេសបង់ក្លាដែស។

៦
ត្រាក់ទ័រមួយបានកំទេចរថយន្តរត់ពន្ធដែលមានតម្លៃជាង១.២លានដុល្លារ ដូចជា Lexus BMW Mercedes-Benz Audi Jaguar និង Corvette Stingray អំឡុងពិធីគម្រប់ខួប១១៦ឆ្នាំរបស់ការិយាលយគយនៅរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។

៧
ក្រុមការងារសង្រ្គោះបន្ទាន់កំពុងធ្វើការនៅផ្លូវដែលបានបាក់ហើយបានបំផ្លាញរថយន្តរួមទាំងភោជនីយដ្ឋានមួយនៅរដ្ឋធានី Brasilia ប្រទេសប្រេស៊ីល។