រូបភាពជុំវិញពិភពលោកថ្ងៃទី ០៦ មករា ២០១៧ មានមកពីប្រទេសដូចជា ប៉ាឡេស្ទីន ក្រិក កាណាដា អង់គ្លេស សហរដ្ឋអាមេរិក ស៊ែប៊ី រ៉ូម៉ានី អាល្លឺម៉ង់ ន័រវែស និងប្រទេសសិង្ហបុរី ។
រូបភាពជុំវិញពិភពលោក ០៦ មករា ២០១៧
![ប្រជាជនប៉ាឡេស្ទីនរត់ចេញពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅបុស្តិ៍ Hamas ភាគខាងជើងតំបន់ហ្គាហ្សា។ អ៊ីស្រាអែលបានវាយប្រហារបុស្តិ៍ប៉ុន្មានកន្លែងរបស់ Hamas បន្ទាប់ពីការបាញ់ផ្លោងពីតំបន់កាន់កាប់ដោយប៉ាឡេស្ទីនប៉ះទង្គិចនៅព្រំដែន យោងតាមទាហានអ៊ីស្រាអែល។](https://gdb.voanews.com/e7a1e4c9-91cf-4504-8d12-41cbb8e256d4_w1024_q10_s.jpg)
១
ប្រជាជនប៉ាឡេស្ទីនរត់ចេញពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅបុស្តិ៍ Hamas ភាគខាងជើងតំបន់ហ្គាហ្សា។ អ៊ីស្រាអែលបានវាយប្រហារបុស្តិ៍ប៉ុន្មានកន្លែងរបស់ Hamas បន្ទាប់ពីការបាញ់ផ្លោងពីតំបន់កាន់កាប់ដោយប៉ាឡេស្ទីនប៉ះទង្គិចនៅព្រំដែន យោងតាមទាហានអ៊ីស្រាអែល។
![ប៉ូលិសប៉ះទង្គិចជាមួយជនភៀសខ្លួនអាហ្វហ្គានីស្ថានខណដែលពួកគេបិទច្រកចូលជំរំជនភៀសខ្លួន Hellenikon ភាគខាងត្បូងទីក្រុង Athens ប្រទេសក្រិក អំឡុងទស្សនកិច្ចរបស់រដ្ឋមន្រ្តីផ្នែកជនភៀសខ្លួនលោក Yannis Mouzalas។](https://gdb.voanews.com/c9a3bb05-68aa-441f-942b-65a6a7cebe78_w1024_q10_s.jpg)
២
ប៉ូលិសប៉ះទង្គិចជាមួយជនភៀសខ្លួនអាហ្វហ្គានីស្ថានខណដែលពួកគេបិទច្រកចូលជំរំជនភៀសខ្លួន Hellenikon ភាគខាងត្បូងទីក្រុង Athens ប្រទេសក្រិក អំឡុងទស្សនកិច្ចរបស់រដ្ឋមន្រ្តីផ្នែកជនភៀសខ្លួនលោក Yannis Mouzalas។
![ព្រះអង្គម្ចាស់នៃប្រទេសម៉ូណាកូ Jacques និងព្រះនាងម្ចាស់ Gabriella ឈរនៅលើយ៉រនៃព្រះបរមរាជវាំងអំឡុងពិធីបុណ្យជាតិរបស់ម៉ូណាកូ។](https://gdb.voanews.com/dae5ba17-8e20-4688-a194-745dba6f7cd5_w1024_q10_s.jpg)
៣
ព្រះអង្គម្ចាស់នៃប្រទេសម៉ូណាកូ Jacques និងព្រះនាងម្ចាស់ Gabriella ឈរនៅលើយ៉រនៃព្រះបរមរាជវាំងអំឡុងពិធីបុណ្យជាតិរបស់ម៉ូណាកូ។
![សមាជិកក្រុមហ៊ុន Honourable Artillery Company បាញ់កាំភ្លើងធំពី Gun Wharf ខាងក្រៅអគារឡុងដ៏ដើម្បីអបអរគម្រប់ខួបគ្រងរាជរបស់ម្ចាស់ក្សត្រី Elizabeth ទី២។](https://gdb.voanews.com/98080b5d-a504-4423-9641-af18efd30cd1_w1024_q10_s.jpg)
៤
សមាជិកក្រុមហ៊ុន Honourable Artillery Company បាញ់កាំភ្លើងធំពី Gun Wharf ខាងក្រៅអគារឡុងដ៏ដើម្បីអបអរគម្រប់ខួបគ្រងរាជរបស់ម្ចាស់ក្សត្រី Elizabeth ទី២។
![អ្នកចម្រៀងស្រី អ្នកនាង Lady Gaga សម្តែងក្នុងកម្មវិធី Super Bowl LI រវាងក្រុមរបស់ New England និងក្រុម Atlanta Falcons ក្នុងទីក្រុង Houston រដ្ឋតិចសាស់កាលពីថ្ងៃទី០៥ កុម្ភៈ ២០១៧។](https://gdb.voanews.com/130e5f74-4d06-46b0-b121-23af2d5f8f1a_w1024_q10_s.jpg)
៥
អ្នកចម្រៀងស្រី អ្នកនាង Lady Gaga សម្តែងក្នុងកម្មវិធី Super Bowl LI រវាងក្រុមរបស់ New England និងក្រុម Atlanta Falcons ក្នុងទីក្រុង Houston រដ្ឋតិចសាស់កាលពីថ្ងៃទី០៥ កុម្ភៈ ២០១៧។
![បុរសជនជាតិភាគតិច Miao ពាក់របាំងមុខប្រពៃណីលាបធូលីដីលើមុខនារីម្នាក់ដើម្បីជូនពរឲ្យនាងមានសំណាងល្អក្នុងពិធីអបអរក្នុងស្រុកមួយសម្រាប់ឆ្នាំថ្មីក្នុងទីក្រុង Liuzhou តំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិនកាលពីថ្ងៃទី០៥ កុម្ភៈ ២០១៧។](https://gdb.voanews.com/6ce0252e-8df8-4c98-9d38-f98020e907da_w1024_q10_s.jpg)
៦
បុរសជនជាតិភាគតិច Miao ពាក់របាំងមុខប្រពៃណីលាបធូលីដីលើមុខនារីម្នាក់ដើម្បីជូនពរឲ្យនាងមានសំណាងល្អក្នុងពិធីអបអរក្នុងស្រុកមួយសម្រាប់ឆ្នាំថ្មីក្នុងទីក្រុង Liuzhou តំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិនកាលពីថ្ងៃទី០៥ កុម្ភៈ ២០១៧។
![បុរសជនភៀសខ្លួនអាហ្វហ្គានីស្ថានម្នាក់រុំខ្លួននឹងភួយការពារភាពត្រជាក់នាពេលព្រឹក អំឡុងពេលអង្គុយនៅខាងក្រៅឃ្លាំងចាស់មួយ ជាកន្លែងដែលលោកនិងជនភៀសខ្លួនឯទៀតស្នាក់អាស្រ័យក្នុងទីក្រុង Belgrade ប្រទេសស៊ែប៊ី កាលពីថ្ងៃចន្ទ ទី០៦ កុម្ភៈ ២០១៧។](https://gdb.voanews.com/913cb5b5-47fa-4253-977b-52beb04ee450_w1024_q10_s.jpg)
៧
បុរសជនភៀសខ្លួនអាហ្វហ្គានីស្ថានម្នាក់រុំខ្លួននឹងភួយការពារភាពត្រជាក់នាពេលព្រឹក អំឡុងពេលអង្គុយនៅខាងក្រៅឃ្លាំងចាស់មួយ ជាកន្លែងដែលលោកនិងជនភៀសខ្លួនឯទៀតស្នាក់អាស្រ័យក្នុងទីក្រុង Belgrade ប្រទេសស៊ែប៊ី កាលពីថ្ងៃចន្ទ ទី០៦ កុម្ភៈ ២០១៧។
![ម្តាយរបស់នាង Elena Volkova ជនរងគ្រោះពីការបាញ់ប្រហារមួយ យំនៅផ្នូរកូនស្រីក្នុងពេលប្រារព្ធពិធីបុណ្យសពនៅទីក្រុង Avdiivka ភាគខាងកើតប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/9b8b5e6d-0f0f-4361-b1b5-117040e6af80_w1024_q10_s.jpg)
៨
ម្តាយរបស់នាង Elena Volkova ជនរងគ្រោះពីការបាញ់ប្រហារមួយ យំនៅផ្នូរកូនស្រីក្នុងពេលប្រារព្ធពិធីបុណ្យសពនៅទីក្រុង Avdiivka ភាគខាងកើតប្រទេសអ៊ុយក្រែន។
![មនុស្សជាង១ម៉ឺននាក់បានប្រមូលផ្តុំគ្នាដើម្បីធ្វើបាតុកម្មខាងមុខអគាររដ្ឋាភិបាលក្នុងទីក្រុង Bucharest ប្រទេសរ៉ូម៉ានី កាលពីថ្ងៃទី០៥ កុម្ភៈ ២០១៧។ រដ្ឋាភិបាលរ៉ូម៉ានី បានជួបពិភាក្សាលុបចោលអនុក្រឹត្យដែលបន្ទាបទណ្ឌកម្មសម្រាប់មន្រ្តីណាបានប្រព្រឹត្តបទល្មើស។ ច្បាប់នេះបានបានជំរុញឲ្យមានបាតុកម្មទាំងក្នុងស្រុកនិងក្រៅស្រុក។](https://gdb.voanews.com/89e951cd-db3f-4d91-8b51-eab67ab3c8d8_w1024_q10_s.jpg)
៩
មនុស្សជាង១ម៉ឺននាក់បានប្រមូលផ្តុំគ្នាដើម្បីធ្វើបាតុកម្មខាងមុខអគាររដ្ឋាភិបាលក្នុងទីក្រុង Bucharest ប្រទេសរ៉ូម៉ានី កាលពីថ្ងៃទី០៥ កុម្ភៈ ២០១៧។ រដ្ឋាភិបាលរ៉ូម៉ានី បានជួបពិភាក្សាលុបចោលអនុក្រឹត្យដែលបន្ទាបទណ្ឌកម្មសម្រាប់មន្រ្តីណាបានប្រព្រឹត្តបទល្មើស។ ច្បាប់នេះបានបានជំរុញឲ្យមានបាតុកម្មទាំងក្នុងស្រុកនិងក្រៅស្រុក។
![កូនតោពណ៌សរ៤ក្បាលនៅក្នុងសួនសត្វទីក្រុង Magdeburg ភាគខាងកើតប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/8ac6b201-b7ca-4a5e-9f3e-fff8940a8dc4_w1024_q10_s.jpg)
១០
កូនតោពណ៌សរ៤ក្បាលនៅក្នុងសួនសត្វទីក្រុង Magdeburg ភាគខាងកើតប្រទេសអាល្លឺម៉ង់។
![ទូកម៉ាស៊ីនក្តោងជំនួយដែលមានប្រវែង១៤២.៨១ម៉ែត្រ «Sailing Yacht A» ឆ្លងកាត់ទីក្រុង Elsinore កោះ North Sealand ប្រទេសដាណឺម៉ាក។ ទូកក្តោង «Sailing Yacht A» ដែលមានដងក្តោងកម្ពស់៩០ម៉ែត្រ អាងហែលទឹកហើយមានកម្ពស់០៨ជាន់គឺជាទូកក្តោងធំបំផុតក្នុងពិភពលោក។ សេដ្ឋីជនជាតិរុស្ស៊ីលោក Andrey Melnichenko ជាម្ចាស់របស់ទូកដែលត្រូវបានសាងសង់នៅក្នុងទីក្រុង Kiel ប្រទេសអាល្លឺម៉ង់ ហើយឥឡូវនេះកំពុងឆ្លងកាត់ប្រទេសដាណឺម៉ាកឆ្ពោះទៅកាន់ទីក្រុង Kristiansand ប្រទេសន័រវែស។](https://gdb.voanews.com/28265a16-4a89-44ae-8b8c-0159c3e223a5_w1024_q10_s.jpg)
១១
ទូកម៉ាស៊ីនក្តោងជំនួយដែលមានប្រវែង១៤២.៨១ម៉ែត្រ «Sailing Yacht A» ឆ្លងកាត់ទីក្រុង Elsinore កោះ North Sealand ប្រទេសដាណឺម៉ាក។ ទូកក្តោង «Sailing Yacht A» ដែលមានដងក្តោងកម្ពស់៩០ម៉ែត្រ អាងហែលទឹកហើយមានកម្ពស់០៨ជាន់គឺជាទូកក្តោងធំបំផុតក្នុងពិភពលោក។ សេដ្ឋីជនជាតិរុស្ស៊ីលោក Andrey Melnichenko ជាម្ចាស់របស់ទូកដែលត្រូវបានសាងសង់នៅក្នុងទីក្រុង Kiel ប្រទេសអាល្លឺម៉ង់ ហើយឥឡូវនេះកំពុងឆ្លងកាត់ប្រទេសដាណឺម៉ាកឆ្ពោះទៅកាន់ទីក្រុង Kristiansand ប្រទេសន័រវែស។
![មនុស្សម្នាកំពុងមើលបុគ្គលិកបំប៉ោងសត្វពីងពាងកម្ពស់ជិត១០ម៉ែត្ររចនាដោយវិចិត្រករសិង្ហបុរី លោក Jackson Tan ក្នុងមណ្ឌលពាណិជ្ជកម្មនៅ Marina Bay ប្រទេសសិង្ហបុរី។](https://gdb.voanews.com/a11ba5e4-85b5-4884-93c8-3ff25efe950f_w1024_q10_s.jpg)
១២
មនុស្សម្នាកំពុងមើលបុគ្គលិកបំប៉ោងសត្វពីងពាងកម្ពស់ជិត១០ម៉ែត្ររចនាដោយវិចិត្រករសិង្ហបុរី លោក Jackson Tan ក្នុងមណ្ឌលពាណិជ្ជកម្មនៅ Marina Bay ប្រទេសសិង្ហបុរី។
![សត្វរំពេសមុទ្រកំពុងហែលទន្លេ Main កន្លែងដែលស្ពានមួយឆ្លុះពីទឹកក្នុងទីក្រុង Frankfurt am Main ភាគខាងលិចប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/ae6ea2ca-4ddb-430b-a6e9-d2d5c1182b13_w1024_q10_s.jpg)
១៣
សត្វរំពេសមុទ្រកំពុងហែលទន្លេ Main កន្លែងដែលស្ពានមួយឆ្លុះពីទឹកក្នុងទីក្រុង Frankfurt am Main ភាគខាងលិចប្រទេសអាល្លឺម៉ង់។