រូបភាពជុំវិញពិភពលោកថ្ងៃ ០៥ ខែកុម្ភៈ ឆ្នាំ២០២០ មានមកពីប្រទេសដូចជា អេមីរ៉ាតអារ៉ាប់រួម ហុងកុង សហរដ្ឋអាមេរិក អ៊ីស្រាអែល ស៊ីរី ប្រេស៊ីល តួកគី និងម៉ាឡាវី។
រូបភាពជុំវិញពិភពលោក ០៥ កុម្ភៈ ២០២០

២
អ្នកស្រី Nancy Pelosi ហែកសេចក្តីថ្លែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ បន្ទាប់ពីលោកបានថ្លែងសុន្ទរកថាចប់ស្ថានភាពរបស់សហព័ន្ធនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០២០។

៤
សមាជិកនៃអង្គការ White Helmets អង្គុយនៅក្បែរសាកសពរបស់ជនរងគ្រោះម្នាក់ដែលត្រូវបានគេយកចេញពីគំនរអគារបាក់បែក បន្ទាប់ពីការវាយប្រហារតាមអាកាសដោយកងកម្លាំងក្រុមឧទ្ទាមក្នុងទីក្រុង Ariha ភាគខាងជើងខេត្ត Idlib នៃប្រទេសស៊ីរី។

៥
បាតុករប្រឆាំងនឹងរដ្ឋាភិបាលមួយក្រុមតូច ដុតផ្នែកមួយនៃកីឡដ្ឋានអំឡុងការប្រកួតបាល់ទាត់ Copa Libertadores រវាងក្រុម Universidad de នៃប្រទេសឈីលីនិងក្រុមរបស់ប្រទេសប្រេស៊ីល SC Internacional ក្នុងទីក្រុង Santiago ប្រទេសឈីលីកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

៦
អ្នកដំណើរម្នាក់បង្ហាញសំបុត្រមួយពីនាវា World Dream ដែលសំចតនៅផែរ Kai Tak ក្នុងទីក្រុងហុងកុង។ មន្ត្រីហុងកុងនិយាយថា មានមនុស្សជាង៣០០០នាក់នៅលើនាវានេះនិងត្រូវបានគេឃាត់ទុកដើម្បីត្រួតពិនិត្យរកមើលវីរុសកូរ៉ូណា។

៧
ប៉ូលិសពិនិត្យមើលយន្តហោះ Boeing 737-86J ដែលបានរត់ហួសផ្លូវរត់នៃអាកាសយានដ្ឋាន Gokcen ក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី។

១០
អ្នកគាំទ្របក្សប្រឆាំងអបអរសាទរបន្ទាប់ពីតុលាការទុកលទ្ធផលឆ្នោតប្រធានាធិបតីកាលពីខែឧសភាឆ្នាំ២០១៩ជាមោឃៈ ក្នុងទីក្រុង Lilongwe សាធារណៈរដ្ឋម៉ាឡាវី កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

១២
តន្ត្រីករមនុស្សយន្ត ដឹកនាំវង់តន្រ្តីនៅសាលាសិល្បៈ Sharjah Performing Arts ក្នុងទីក្រុង Sharjah អេមីរ៉ាតអារ៉ាប់រួម។