កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៨ កុម្ភៈ ២០១៩
![ទឹកជំនន់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនៅលើផ្លូវនៅជាយក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/6d1ea94b-7463-4fb6-bd6c-2f6e3e87de1e_w1024_q10_s.jpg)
១
ទឹកជំនន់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនៅលើផ្លូវនៅជាយក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។
![អ្នកចូលរួមនាំគ្នាកាន់ភ្លើងនិងទង់ជាតិនៅពេលពួកគេដើរនៅលើផ្លូវ ក្នុងពិធីធ្វើត្រាប់សម្រាប់ទិវា «ចលនាឯករាជ្យ ១ មីនា» ដែលជាពិធីរំឭកខួបនៃការងើបប៉ះបោរកាលពីឆ្នាំ១៩១៩ ប្រឆាំងនឹងការគ្រប់គ្រងរបស់អាណានិគមជប៉ុន នៅទីក្រុង Cheonan ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/af3f4f69-a29c-41b4-8337-c7454e5390f7_w1024_q10_s.jpg)
២
អ្នកចូលរួមនាំគ្នាកាន់ភ្លើងនិងទង់ជាតិនៅពេលពួកគេដើរនៅលើផ្លូវ ក្នុងពិធីធ្វើត្រាប់សម្រាប់ទិវា «ចលនាឯករាជ្យ ១ មីនា» ដែលជាពិធីរំឭកខួបនៃការងើបប៉ះបោរកាលពីឆ្នាំ១៩១៩ ប្រឆាំងនឹងការគ្រប់គ្រងរបស់អាណានិគមជប៉ុន នៅទីក្រុង Cheonan ប្រទេសកូរ៉េខាងត្បូង។
![ក្មេងស្រីម្នាក់យកចំនិតនំប៉័ងពីយុទ្ធជននៃ«កងកម្លាំងប្រជាធិបតេយ្យស៊ីរី» នៅជិតភូមិ Baghouz ខេត្ត Deir Al Zor ប្រទេសស៊ីរី។](https://gdb.voanews.com/2432bff2-b2d1-4614-8004-81ad2745ce23_w1024_q10_s.jpg)
៣
ក្មេងស្រីម្នាក់យកចំនិតនំប៉័ងពីយុទ្ធជននៃ«កងកម្លាំងប្រជាធិបតេយ្យស៊ីរី» នៅជិតភូមិ Baghouz ខេត្ត Deir Al Zor ប្រទេសស៊ីរី។
![អ្នកដែលត្រូវតែងតាំងម្នាក់ក្នុងចំណោម១៩នាក់សម្រាប់កម្មវិធី Carnival of Santa Cruz បង្ហាញសម្លៀកបំពាក់នៅលើឆាកធំក្នុងពិធីខានីវ៉ាល នៅទីក្រុង Santa Cruz de Tenerife នៃកោះ Tenerife ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/6ff6415d-20cf-47c8-ac39-bc2ce00d2919_w1024_q10_s.jpg)
៤
អ្នកដែលត្រូវតែងតាំងម្នាក់ក្នុងចំណោម១៩នាក់សម្រាប់កម្មវិធី Carnival of Santa Cruz បង្ហាញសម្លៀកបំពាក់នៅលើឆាកធំក្នុងពិធីខានីវ៉ាល នៅទីក្រុង Santa Cruz de Tenerife នៃកោះ Tenerife ប្រទេសអេស្ប៉ាញ។
![ក្រុមអ្នកសប្បាយរីករាយស្លៀកសម្លៀកបំពាក់សម្រាប់កម្មវិធីខានីវ៉ាលនៅថ្ងៃចាប់ផ្ដើមពិធីនេះ នៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/3526476b-3594-404e-a591-9cd7b526dfdc_w1024_q10_s.jpg)
៥
ក្រុមអ្នកសប្បាយរីករាយស្លៀកសម្លៀកបំពាក់សម្រាប់កម្មវិធីខានីវ៉ាលនៅថ្ងៃចាប់ផ្ដើមពិធីនេះ នៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។
![ស្ត្រីម្នាក់អង្គុយនៅកន្លែងដែល poppy កំពុងចេញផ្កានៅបឹង Elsinore រដ្ឋកាលីហ្វ័រញ៉ា។](https://gdb.voanews.com/7316a215-929c-49c3-8e34-9e928f13d89a_w1024_q10_s.jpg)
៦
ស្ត្រីម្នាក់អង្គុយនៅកន្លែងដែល poppy កំពុងចេញផ្កានៅបឹង Elsinore រដ្ឋកាលីហ្វ័រញ៉ា។
![ក្រុមអ្នករាំនៃក្រុមរបាំ «បាឡេរដ្ឋ» ឬ Wiener Staatsballett សម្ដែងក្នុងការហាត់សមសម្រាប់ការសម្ដែងល្ខោនអូប៉េរា នៅទីក្រុវវីយ៉ែន ប្រទេសអូទ្រីស។](https://gdb.voanews.com/9fc2233a-9724-47de-8fb9-c4d13369bf31_w1024_q10_s.jpg)
៧
ក្រុមអ្នករាំនៃក្រុមរបាំ «បាឡេរដ្ឋ» ឬ Wiener Staatsballett សម្ដែងក្នុងការហាត់សមសម្រាប់ការសម្ដែងល្ខោនអូប៉េរា នៅទីក្រុវវីយ៉ែន ប្រទេសអូទ្រីស។
![រន្ទះបាញ់នៅលើសមុទ្រនៅជិតរបងការពារ Fort St Elmo ក្នុងពេលមានព្យុះនៅក្រុង Valletta ប្រទេសម៉ាល់ត៍។](https://gdb.voanews.com/86cd1e66-582c-4c45-93cc-010bf825065c_w1024_q10_s.jpg)
៨
រន្ទះបាញ់នៅលើសមុទ្រនៅជិតរបងការពារ Fort St Elmo ក្នុងពេលមានព្យុះនៅក្រុង Valletta ប្រទេសម៉ាល់ត៍។
![អ្នកបង្ហាញម៉ូតស្លៀកសម្លៀកបំពាក់ច្នៃម៉ូតរបស់អ្នករចនាម៉ូតជនជាតិឥណ្ឌាលោក Manish Arora សម្រាប់ការបង្ហាញម៉ូតរដូវស្លឹកឈើជ្រុះនិងរដូវរងា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/c357ed33-a7d5-4ce0-a3b5-783ca067c31e_w1024_q10_s.jpg)
៩
អ្នកបង្ហាញម៉ូតស្លៀកសម្លៀកបំពាក់ច្នៃម៉ូតរបស់អ្នករចនាម៉ូតជនជាតិឥណ្ឌាលោក Manish Arora សម្រាប់ការបង្ហាញម៉ូតរដូវស្លឹកឈើជ្រុះនិងរដូវរងា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។
![សត្វល្អិតហើរនៅលើផ្កាក្នុងពេលដែលសីតុណ្ហភាពឡើងខ្ពស់នៅក្នុងពិធីតាំងពិព័រណ៍បន្លែនិងផ្លែឈើដែលគេហៅថា «ega» នៅទីក្រុង Erfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/be3e2119-3882-418c-bda3-c297d8d8ce32_w1024_q10_s.jpg)
១០
សត្វល្អិតហើរនៅលើផ្កាក្នុងពេលដែលសីតុណ្ហភាពឡើងខ្ពស់នៅក្នុងពិធីតាំងពិព័រណ៍បន្លែនិងផ្លែឈើដែលគេហៅថា «ega» នៅទីក្រុង Erfurt ប្រទេសអាល្លឺម៉ង់។