រូបភាពជុំវិញពិភពលោកថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាកុងហ្គោ អង់គ្លេស អាល្លឺម៉ង់ អាមេរិក ឥណ្ឌា ស្វីស និងហុងឌូរ៉ាស។
រូបភាពជុំវិញពិភពលោក ២៨ កុម្ភៈ ២០១៨

១
ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេស និងគូដណ្តឹងនាង Meghan Markle ព្រះអង្គម្ចាស់ William និង Catherine ព្រះនាងនៃ Cambridge ចូលរួមក្នុងវេទិកាមូលនិធិរាជវង្សចូលរួមដែលធ្វើឡើងនៅទីក្រុង Aviva ទីក្រុងឡុងដ៏។

២
បុរសម្នាក់ដើរកាត់តាមបឹង Lake Constance ដែលត្រូវបានគ្របដណ្តបើដោយទឹកកកនៅទីក្រុង Constance ប្រទេសអាល្លឺម៉ង់។

៣
បុគ្គលិក គ្រូបង្រៀន និងសិស្សជាច្រើនដែលបានត្រឡប់ចូលវិទ្យាល័យ Stoneman Douglas វិញត្រូវបានស្វាគមន៍ដោយប៉ូលិសក្នុងទីក្រុង Parkland រដ្ឋFlorida។

៤
សពរបស់តារាសម្តែងឥណ្ឌា Sridevi ត្រូវបានដង្ហែរនៅក្នុងទីក្រុង Mumbai។ អ្នកគាំទ្រនាងជាច្រើនពាន់នាក់បានមកចូលរួមកាន់ទុក្ខនិងផ្តល់ការគោរពទៅកាន់តារា Bollywood ដ៏ល្បី ដែលនាងបានលង់ទឹកក្នុងអាងងូតទឹកនៅសណ្ឋាគារនៅទីក្រុង Dubai កាលពីចុងសប្តាហ៍។

៥
ស្រ្តីជនជាតិកុងហ្គោលម្នាក់ដើរនៅក្នុងជំរំមួយក្នុងទីក្រុង Bunia កាលពីថ្ងៃទី២៧ កុម្ភៈ ២០១៨។ មនុស្ស២៣នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចមួយរវាងក្រុមជនជាតិភាគតិច នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

៦
ផ្កាជាច្រើនត្រូវបានដាក់ក្នុងស្បែកជើងក្នុងបាតុកម្មមួយប្រឆាំងនឹងការថ្លែងរបស់មន្រ្តីក្រសួងយុត្តិធម៌ Seyyed Ali Reza Avai នៅក្នុងការប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៧ កុម្ភៈ ២០១៨។

៧
សមាជិករបស់កងកម្លាំង COBRAS ដែលជាកងកម្លាំងប៉ូលិសជាតិពិសេស កំពុងហ្វឹកហាត់នៅបន្ទាយរបស់ពួកគេក្នុងទីក្រុង Tegucigalpa ប្រទេសហុងឌូរ៉ាសកាលពីថ្ងៃទី២៧ កុម្ភៈ ២០១៨។