រូបភាពជុំវិញពិភពលោក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ មកពីប្រទេសឥណ្ឌា ប្រេស៊ីល លីបង់ អ៊ីតាលី អ៊ីរ៉ាក់ អែលសាល់វ៉ាឌ័រ អាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២៨ កុម្ភៈ ២០១៧
![ក្មេងស្រីម្នាក់ទូលក្អម និងយួរធុងទឹក នៅជាយក្រុង Agartala ប្រទេសឥណ្ឌា។](https://gdb.voanews.com/582ddaee-8029-4135-92d2-b0f88e7af024_w1024_q10_s.jpg)
១
ក្មេងស្រីម្នាក់ទូលក្អម និងយួរធុងទឹក នៅជាយក្រុង Agartala ប្រទេសឥណ្ឌា។
![អ្នកដើរកម្សាន្តមកពីសាលាសំបា Mocidade សម្តែងក្នុងរាត្រីទី២នៃពិធីដើរក្បួននៅក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។](https://gdb.voanews.com/9d53cb61-d7a1-4223-8428-7608e86059f3_w1024_q10_s.jpg)
២
អ្នកដើរកម្សាន្តមកពីសាលាសំបា Mocidade សម្តែងក្នុងរាត្រីទី២នៃពិធីដើរក្បួននៅក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
![ស្បែកជើងមួយត្រូវបានគេប្រទះឃើញក្នុងពេលបាញ់រះមួយនៅក្នុងជំរំជនភៀសខ្លួន Ain el-Hilweh របស់ជនជាតិប៉ាឡេស្ទីន នៅភាគខាងត្បូងនៃប្រទេសលីបង់។](https://gdb.voanews.com/017e5e86-cded-490b-abb6-ad491b5a9ed7_w1024_q10_s.jpg)
៣
ស្បែកជើងមួយត្រូវបានគេប្រទះឃើញក្នុងពេលបាញ់រះមួយនៅក្នុងជំរំជនភៀសខ្លួន Ain el-Hilweh របស់ជនជាតិប៉ាឡេស្ទីន នៅភាគខាងត្បូងនៃប្រទេសលីបង់។
![ភ្នំ Mount Etna របស់អ៊ីតាលី ជាភ្នំខ្ពស់បំផុតនៅអឺរ៉ុប និងជាភ្នំដែលមានបំផ្ទុះភ្នំភ្លើងសកម្មជាងគេ។ វាផ្ទុះនៅលើកោះ Sicily ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។](https://gdb.voanews.com/aacb706d-de55-4519-9983-3fbfb54225b3_w1024_q10_s.jpg)
៤
ភ្នំ Mount Etna របស់អ៊ីតាលី ជាភ្នំខ្ពស់បំផុតនៅអឺរ៉ុប និងជាភ្នំដែលមានបំផ្ទុះភ្នំភ្លើងសកម្មជាងគេ។ វាផ្ទុះនៅលើកោះ Sicily ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
![កងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ីរ៉ាក់ចាប់ខ្លួនមនុស្សម្នាក់ដែលសង្ស័យថាជាសមាជិករបស់ក្រុមរដ្ឋឥស្លាម នៅក្នុងក្រុង Mosul។](https://gdb.voanews.com/b66bfefb-ee08-4b9d-b3b6-d95a5bb6d05c_w1024_q10_s.jpg)
៥
កងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ីរ៉ាក់ចាប់ខ្លួនមនុស្សម្នាក់ដែលសង្ស័យថាជាសមាជិករបស់ក្រុមរដ្ឋឥស្លាម នៅក្នុងក្រុង Mosul។
![មនុស្សម្នាជញ្ជូនខ្សាច់ពីទន្លេ Lempa យកទៅធ្វើការសាងសង់ នៅក្នុងតំបន់ San Marcos Lempa ប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។](https://gdb.voanews.com/29e51b9b-4150-423a-af1c-d184478c96e5_w1024_q10_s.jpg)
៦
មនុស្សម្នាជញ្ជូនខ្សាច់ពីទន្លេ Lempa យកទៅធ្វើការសាងសង់ នៅក្នុងតំបន់ San Marcos Lempa ប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
![បុគ្គលិកសុខាភិបាលអាហ្វហ្គានីស្ថានបណ្តក់វ៉ាក់សាំងខួរឆ្អឹងខ្នងឲ្យក្មេងម្នាក់ក្នុងយុទ្ធនាការបណ្តក់វ៉ាក់សាំងនៅក្នុងក្រុងកាប៊ុល។](https://gdb.voanews.com/3febdbe4-ed6a-4253-967d-5c0a057b46a0_w1024_q10_s.jpg)
៧
បុគ្គលិកសុខាភិបាលអាហ្វហ្គានីស្ថានបណ្តក់វ៉ាក់សាំងខួរឆ្អឹងខ្នងឲ្យក្មេងម្នាក់ក្នុងយុទ្ធនាការបណ្តក់វ៉ាក់សាំងនៅក្នុងក្រុងកាប៊ុល។
![លោកស្រី Kellyanne Conway ទីប្រឹក្សាសេតវិមានមើលទូរស័ព្ទរបស់គាត់បន្ទាប់ពីថតរូបលោកប្រធានាធិបតីដូណាល់ ត្រាំ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យស្បែកខ្មៅ នៅក្នុងសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។](https://gdb.voanews.com/eb9b75db-b603-4dab-9aba-6bf9ac8a5685_w1024_q10_s.jpg)
៨
លោកស្រី Kellyanne Conway ទីប្រឹក្សាសេតវិមានមើលទូរស័ព្ទរបស់គាត់បន្ទាប់ពីថតរូបលោកប្រធានាធិបតីដូណាល់ ត្រាំ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យស្បែកខ្មៅ នៅក្នុងសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
![ជនជាតិអ៊ីរ៉ាក់រត់គេចពីសង្កាត់ Al-Tayaran ក្រុង Mosul ក្នុងពេលវាយប្រហារមួយរបស់កងកម្លាំងអ៊ីរ៉ាក់ដើម្បីដណ្តើមយកតំបន់នេះពីយុទ្ធជនរដ្ឋឥស្លាម។](https://gdb.voanews.com/b3a9d126-9cf6-4ebe-b497-8343292817d5_w1024_q10_s.jpg)
៩
ជនជាតិអ៊ីរ៉ាក់រត់គេចពីសង្កាត់ Al-Tayaran ក្រុង Mosul ក្នុងពេលវាយប្រហារមួយរបស់កងកម្លាំងអ៊ីរ៉ាក់ដើម្បីដណ្តើមយកតំបន់នេះពីយុទ្ធជនរដ្ឋឥស្លាម។
![ប៉ូលិសព្រំដែនអ៊ីស្រាអែលអូសសកម្មជនម្នាក់ដែលគាំទ្រការតាំងទីលំនៅ ក្នុងប្រតិបត្តិការរបស់កងកម្លាំងអ៊ីស្រាអែលដើម្បីបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែងមួួយចំនួននៅក្នុងតំបន់ West Bank។](https://gdb.voanews.com/39058157-ac6b-416d-a27d-b59d6e3d7515_w1024_q10_s.jpg)
១០
ប៉ូលិសព្រំដែនអ៊ីស្រាអែលអូសសកម្មជនម្នាក់ដែលគាំទ្រការតាំងទីលំនៅ ក្នុងប្រតិបត្តិការរបស់កងកម្លាំងអ៊ីស្រាអែលដើម្បីបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែងមួួយចំនួននៅក្នុងតំបន់ West Bank។
![អ្នកប្រកួតមកពីក្រុម Up'ards and Down'ards ចាប់បាល់ក្នុងពេលប្រកួតបាល់ Royal Shrovetide Football Match ប្រចាំឆ្នាំនៅក្នុងក្រុង Ashbourne ប្រទេសអង់គ្លេស។](https://gdb.voanews.com/f5d52d73-00c4-482a-9218-15440d626f8a_w1024_q10_s.jpg)
១១
អ្នកប្រកួតមកពីក្រុម Up'ards and Down'ards ចាប់បាល់ក្នុងពេលប្រកួតបាល់ Royal Shrovetide Football Match ប្រចាំឆ្នាំនៅក្នុងក្រុង Ashbourne ប្រទេសអង់គ្លេស។