រូបភាពជុំវិញពិភពលោកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាស្រីលង្កា ថៃ ស៊ីរី បារាំង ឥណ្ឌា អេស្ប៉ាញ និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ២៧ កុម្ភៈ ២០១៨

២
សមាជិកកងកម្លាំងពិសេសរបស់ស្រីលង្កាសម្តែងនៅក្នុងទីក្រុង Kalutara។

៣
ទិដ្ឋភាពពេលយប់ផ្សាររាត្រីនៅជិតផ្លូវរថភ្លើងRatchada ក្នុងទីក្រុងបាងកកប្រទេសថៃ។

៥
ទិដ្ឋភាពទូទៅនៃតំបន់កាន់កាប់ដោយរដ្ឋាភិបាលមួយក្នុងទីក្រុង Damascus បង្ហាញពីផ្សែងដែលហុយចេញពីតំបន់បណ្តុំរបស់ក្រុមឧទ្ទាម Eastern Ghouta ជាយរដ្ឋធានីរបស់ប្រទេសស៊ីរីបន្ទាប់ពីមានការវាយប្រហារតាមអាកាសមួយ។

៦
សិស្សនិស្សិតឥណ្ឌាលាបម្សៅពណ៌លើមុខគ្នាទៅវិញទៅមកក្នុងពិធីបុណ្យសាសនាហិណ្ឌូ Holi ក្នុងទីក្រុង Kolkata កាលពីថ្ងៃទី២៦ កុម្ភៈ ២០១៨។

៧
ភ្ញៀវម្នាក់សាកល្បងវ៉ែនតា Lenovo ក្នុងពិធីជួបជុំក្រុមហ៊ុនទូរសព្ទទូទាំងពិភពលោកនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី២៦ កុម្ភៈ ២០១៨។

៨
បុគ្គលិករបស់ក្រុមហ៊ុនប្រេងនិងអគ្គិសនី Louisville Gas & Electric កំពុងធ្វើដំណើរទៅកាន់ផ្លូវ River Road ដើម្បីបិទចរន្តអគ្គិសនីរបស់ក្រុមហ៊ុនតាមដងទន្លេ Ohio បន្ទាប់ពីមានទឹកលិចនៅទីក្រុង Louisville រដ្ឋ Kentucky កាលពីថ្ងៃទី២៦ កុម្ភៈ ២០១៨។

៩
តារាបង្ហាញម៉ូតរបស់អ្នកច្នៃម៉ូត Maria Grazia Chiuri ក្នុងកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ស្រ្តីរដូវរងារនិងរដូវស្លឹកឈើជ្រុះឆ្នាំ២០១៨និង២០១៩ ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។