រូបភាពជុំវិញពិភពលោកថ្ងៃទី ២៧ កុម្ភៈ ២០១៧ មានមកពីប្រទេសដូចជាអ៊ីរ៉ាក់ សហរដ្ឋអាមេរិក ស៊ីប ប្រេស៊ីល បារាំង ម៉ិកស៊ិក សូម៉ាលី អេមីរ៉ាតអារ៉ាប់រួម និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ២៧ កុម្ភៈ ២០១៧
![ស្រ្តីជនជាតិអ៊ីរ៉ាក់ដែលរត់ភៀសខ្លួនពីលំនៅដ្ឋានរបស់ពួកគេ សម្រាកនៅលើវាលខ្សាច់ខណដែលពួកគេរង់ចាំរថយន្តដឹក នៅពេលដែលកងកម្លាំងអ៊ីរ៉ាក់កំពុងប្រយុទ្ធជាមួយយោធារដ្ឋឥស្លាមក្នុងភាគខាងលិចទីក្រុង Mosul។](https://gdb.voanews.com/daa3553b-7c48-4af6-b1c1-fbe6adaaeaa7_w1024_q10_s.jpg)
១
ស្រ្តីជនជាតិអ៊ីរ៉ាក់ដែលរត់ភៀសខ្លួនពីលំនៅដ្ឋានរបស់ពួកគេ សម្រាកនៅលើវាលខ្សាច់ខណដែលពួកគេរង់ចាំរថយន្តដឹក នៅពេលដែលកងកម្លាំងអ៊ីរ៉ាក់កំពុងប្រយុទ្ធជាមួយយោធារដ្ឋឥស្លាមក្នុងភាគខាងលិចទីក្រុង Mosul។
![គូស្នេហ៍មួយគូដែលអះអាងថាខ្លួនមកពីប្រទេសតួកគី កំពុងព្យាយាមនាំកូនតូចនិងរទេះកូនឆ្លងកាត់ព្រំដែនអាមេរិកនិងកាណាដានៅទីក្រុង Champlain បុរីញូវយ៉ក។](https://gdb.voanews.com/a6cfeb3c-6334-42b8-a6c1-00162dfb1323_w1024_q10_s.jpg)
២
គូស្នេហ៍មួយគូដែលអះអាងថាខ្លួនមកពីប្រទេសតួកគី កំពុងព្យាយាមនាំកូនតូចនិងរទេះកូនឆ្លងកាត់ព្រំដែនអាមេរិកនិងកាណាដានៅទីក្រុង Champlain បុរីញូវយ៉ក។
![បុរសពីរនាក់កំពុងបង្ហោះខ្លែងក្នុងពិធីអបអរទិវាថ្ងៃចន្ទស្អាតស្អំរបស់សាសនាគ្រិស្តអូស្សូដក់ក្នុងទីក្រុង Ayia Napa ប្រទេសស៊ីប។](https://gdb.voanews.com/fc933ac6-4adc-449e-9e29-ff7202a5873a_w1024_q10_s.jpg)
៣
បុរសពីរនាក់កំពុងបង្ហោះខ្លែងក្នុងពិធីអបអរទិវាថ្ងៃចន្ទស្អាតស្អំរបស់សាសនាគ្រិស្តអូស្សូដក់ក្នុងទីក្រុង Ayia Napa ប្រទេសស៊ីប។
![អ្នកសម្តែងម្នាក់មកពីសាលា Salgueiro samba ហែក្បួនក្នុងពិធីបុណ្យ Carnival នៅក្នុងសាល Sambadrome ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។](https://gdb.voanews.com/786ef1b0-0fcd-43ee-a56c-b7e0fc8ad532_w1024_q10_s.jpg)
៤
អ្នកសម្តែងម្នាក់មកពីសាលា Salgueiro samba ហែក្បួនក្នុងពិធីបុណ្យ Carnival នៅក្នុងសាល Sambadrome ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
![កូនមាន់មួយក្បាលក្នុងចំណោមពងផ្សេងទៀតដែលកំពុងញាស់នៅក្នុងបន្ទប់ភ្ញាស់នៅក្នុងការតាំងពិរព័ណ៌កសិកម្មទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២៦ កុម្ភៈ ២០១៧។](https://gdb.voanews.com/736a97e7-8880-4295-91e4-8faef33440f3_w1024_q10_s.jpg)
៥
កូនមាន់មួយក្បាលក្នុងចំណោមពងផ្សេងទៀតដែលកំពុងញាស់នៅក្នុងបន្ទប់ភ្ញាស់នៅក្នុងការតាំងពិរព័ណ៌កសិកម្មទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២៦ កុម្ភៈ ២០១៧។
![ស្រ្តីម្នាក់ចូលរួមក្នុងការដង្ហែក្បួនដើម្បីរំលឹកខួបទី ២៩ របស់ការបាត់ខ្លួនសិស្សចំនួន៤៣ នាក់ នៃមហាវិទ្យាល័យ Ayotzinapa រដ្ឋ Raul Isidro Burgos ក្នុងទីក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី២៦ កុម្ភៈ ២០១៧។](https://gdb.voanews.com/a136cc35-6046-4364-ab8f-85d49ed6e72a_w1024_q10_s.jpg)
៦
ស្រ្តីម្នាក់ចូលរួមក្នុងការដង្ហែក្បួនដើម្បីរំលឹកខួបទី ២៩ របស់ការបាត់ខ្លួនសិស្សចំនួន៤៣ នាក់ នៃមហាវិទ្យាល័យ Ayotzinapa រដ្ឋ Raul Isidro Burgos ក្នុងទីក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី២៦ កុម្ភៈ ២០១៧។
![ទាហានសូម៉ាលីម្នាក់ដើរកាត់គំនរបាក់បែកបន្ទាប់ពីភ្លើងឆេះផ្សារធំក្នុងរដ្ឋធានី Mogadishu។ ប៉ូលិសម្នាក់និយាយថាអណ្តាតភ្លើងនេះត្រូវបានខ្យល់បក់ពីហាងលក់មាសទៅកន្លែងផ្សេងទៀតក្នុងផ្សារ ដូចជាអគារធំៗ និងហាងអាហារ។](https://gdb.voanews.com/7cbeffc8-a05c-405c-b726-6f3b7406afb7_w1024_q10_s.jpg)
៧
ទាហានសូម៉ាលីម្នាក់ដើរកាត់គំនរបាក់បែកបន្ទាប់ពីភ្លើងឆេះផ្សារធំក្នុងរដ្ឋធានី Mogadishu។ ប៉ូលិសម្នាក់និយាយថាអណ្តាតភ្លើងនេះត្រូវបានខ្យល់បក់ពីហាងលក់មាសទៅកន្លែងផ្សេងទៀតក្នុងផ្សារ ដូចជាអគារធំៗ និងហាងអាហារ។
![ផលិតករភាពយន្ត «La La Land» លោក Jordan Horowitz (ឆ្វេង) និយាយជាមួយអ្នកគ្រប់គ្រងឆាកលោក Gary Natoli (កណ្តាល) កំពុងអានសំបុត្រប្រកាសអ្នកឈ្នះបន្ទាប់ពីខ្សែភាពយន្ត «La La Land» ត្រូវបានច្រឡំថាឈ្នះពានរង្វាន់រូបភាពល្អបំផុត ជាមួយនឹងខ្សែភាពយន្ត «Moonlight» នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អូស្ការទី៨៩ នៅហូលីវូដ រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី២៦ កុម្ភៈ ២០១៧។](https://gdb.voanews.com/9922af9d-3ead-4b1a-8b72-b67e067511e9_w1024_q10_s.jpg)
៨
ផលិតករភាពយន្ត «La La Land» លោក Jordan Horowitz (ឆ្វេង) និយាយជាមួយអ្នកគ្រប់គ្រងឆាកលោក Gary Natoli (កណ្តាល) កំពុងអានសំបុត្រប្រកាសអ្នកឈ្នះបន្ទាប់ពីខ្សែភាពយន្ត «La La Land» ត្រូវបានច្រឡំថាឈ្នះពានរង្វាន់រូបភាពល្អបំផុត ជាមួយនឹងខ្សែភាពយន្ត «Moonlight» នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អូស្ការទី៨៩ នៅហូលីវូដ រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី២៦ កុម្ភៈ ២០១៧។
![ការប្រណាំងកង់ក្នុងវគ្គចុងក្រោយនៅកោះ Yas Island របស់ Tour of Abu Dhabi នៅប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីថ្ងៃទី២៦ កុម្ភៈ ២០១៧។](https://gdb.voanews.com/b796f422-3e03-4521-925d-dae69a386800_w1024_q10_s.jpg)
៩
ការប្រណាំងកង់ក្នុងវគ្គចុងក្រោយនៅកោះ Yas Island របស់ Tour of Abu Dhabi នៅប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីថ្ងៃទី២៦ កុម្ភៈ ២០១៧។
![ក្រុមរាំមួយក្រុមសម្តែងអំឡុង «Rosenmontag» ក្បួនដង្ហែកុលាបថ្ងៃចន្ទក្នុងទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/34c1d13d-1796-41b1-8fd4-67f49962c9b8_w1024_q10_s.jpg)
១០
ក្រុមរាំមួយក្រុមសម្តែងអំឡុង «Rosenmontag» ក្បួនដង្ហែកុលាបថ្ងៃចន្ទក្នុងទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។
![បុរសជនជាតិអេមឺរ៉ាត់ដើរកាត់វាលខ្សាច់ដ៏ក្រាស់នៅវាលខ្សាច់ Rimah ភាគខាងលិច Al-Ain ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។](https://gdb.voanews.com/b09cb943-ee85-4eb3-93ff-0c0e319e23ca_w1024_q10_s.jpg)
១១
បុរសជនជាតិអេមឺរ៉ាត់ដើរកាត់វាលខ្សាច់ដ៏ក្រាស់នៅវាលខ្សាច់ Rimah ភាគខាងលិច Al-Ain ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។
![មនុស្សម្នាក់កំពុងដើរចូលបន្ទប់ទឹកគីមីមុនយប់ដំបូងរបស់ក្បួន Carnival សាលា Samba នៅសាល Sambadrome ក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃទី២៦ កុម្ភៈ ២០១៧។](https://gdb.voanews.com/847a4016-1dfb-4d04-a8e5-63a22393606f_w1024_q10_s.jpg)
១២
មនុស្សម្នាក់កំពុងដើរចូលបន្ទប់ទឹកគីមីមុនយប់ដំបូងរបស់ក្បួន Carnival សាលា Samba នៅសាល Sambadrome ក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃទី២៦ កុម្ភៈ ២០១៧។