រូបភាពជុំវិញពិភពលោកថ្ងៃទី ២៤ កុម្ភៈ ២០១៧ មានមកពីប្រទេសដូចជា អេមីរ៉ាតអារ៉ាប់រួម ប្រេស៊ីល បារាំង ជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក ឥណ្ឌា អាល្លឺម៉ង់ នេប៉ាល់ និង អ៊ីតាលី។
រូបភាពជុំវិញពិភពលោក ២៤ កុម្ភៈ ២០១៧
![បុរសជនជាតិអេមីរ៉ាតអារ៉ាប់រួមម្នាក់កំពុងដើរជាមួយសត្វអូដ្ឋរបស់គាត់ឆ្លងកាត់វាលខ្សាច់ Hameem នៅប្រហែល១៧០គីឡូម៉ែត្រភាគខាងលិចឈូងសមុទ្រ នៃទីក្រុងអាប៊ុយដាប៊ី។ ](https://gdb.voanews.com/8a7d2005-cedf-4dc5-baf2-34b0bafe10dc_w1024_q10_s.jpg)
១
បុរសជនជាតិអេមីរ៉ាតអារ៉ាប់រួមម្នាក់កំពុងដើរជាមួយសត្វអូដ្ឋរបស់គាត់ឆ្លងកាត់វាលខ្សាច់ Hameem នៅប្រហែល១៧០គីឡូម៉ែត្រភាគខាងលិចឈូងសមុទ្រ នៃទីក្រុងអាប៊ុយដាប៊ី។
![បុរសម្នាក់ស្លៀកពាក់តែងខ្លួនជា Uncle Sam ដើរនៅឯសន្និសីទស្តីពីសកម្មភាពនយោបាយនៃក្រុមអ្នកអភិរក្សនិយម CPAC នៅកំពង់ផែជាតិ រដ្ឋ Maryland។ ](https://gdb.voanews.com/8781f650-1bf0-4be6-9739-10f0caf06080_w1024_q10_s.jpg)
២
បុរសម្នាក់ស្លៀកពាក់តែងខ្លួនជា Uncle Sam ដើរនៅឯសន្និសីទស្តីពីសកម្មភាពនយោបាយនៃក្រុមអ្នកអភិរក្សនិយម CPAC នៅកំពង់ផែជាតិ រដ្ឋ Maryland។
![ក្មេងស្រីម្នាក់កំពុងដើរនៅពេលមានព្យុះធូលីនៅមាត់ទន្លេ Ganges ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/a8b4b93d-4dc3-4f73-a618-4713b566f15f_w1024_q10_s.jpg)
៣
ក្មេងស្រីម្នាក់កំពុងដើរនៅពេលមានព្យុះធូលីនៅមាត់ទន្លេ Ganges ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។
![កម្មករកំពុងលើករូបចម្លាក់រង្វាន់អូស្ការឡើងលើកម្រាលព្រំពណ៌ក្រហម ខណៈពេលដែលការរៀបចំតុបតែងកំពុងបន្ត សម្រាប់ការផ្តល់ពានរង្វាន់លើកទី៨៩ នៅហូលីវូដ ទីក្រុង Los Angeles រដ្ឋ California។](https://gdb.voanews.com/282cacaf-3ad6-4976-86f8-66cb4b1286ad_w1024_q10_s.jpg)
៤
កម្មករកំពុងលើករូបចម្លាក់រង្វាន់អូស្ការឡើងលើកម្រាលព្រំពណ៌ក្រហម ខណៈពេលដែលការរៀបចំតុបតែងកំពុងបន្ត សម្រាប់ការផ្តល់ពានរង្វាន់លើកទី៨៩ នៅហូលីវូដ ទីក្រុង Los Angeles រដ្ឋ California។
![អ្នកកាន់សាសនាហិណ្ឌូ កំពុងហាលសម្លៀកបំពាក់បន្ទាប់ពីបានចុះមុជទឹកនៅ Sangam ដែលជាចំណុចប្រសព្វនៃទន្លេ Ganges ទន្លេ Yamuna និងទន្លេ Saraswati តាមរឿងព្រេង ក្នុងអំឡុងនៃបុណ្យក្នុងសាសនាហិណ្ឌូឈ្មោះថា Shivaratri ហើយក៏ជាថ្ងៃបញ្ចប់នៃការបង្ហាញប្រចាំឆ្នាំនៃបុណ្យ Magh Mela ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/bd0bfd16-f164-4798-a757-22898bb4fc8a_w1024_q10_s.jpg)
៥
អ្នកកាន់សាសនាហិណ្ឌូ កំពុងហាលសម្លៀកបំពាក់បន្ទាប់ពីបានចុះមុជទឹកនៅ Sangam ដែលជាចំណុចប្រសព្វនៃទន្លេ Ganges ទន្លេ Yamuna និងទន្លេ Saraswati តាមរឿងព្រេង ក្នុងអំឡុងនៃបុណ្យក្នុងសាសនាហិណ្ឌូឈ្មោះថា Shivaratri ហើយក៏ជាថ្ងៃបញ្ចប់នៃការបង្ហាញប្រចាំឆ្នាំនៃបុណ្យ Magh Mela ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។
![ខ្លាឃ្មុំតំបន់ប៉ូល Giovanna (នៅក្រៅកាមេរ៉ា) ជាមួយកូនរបស់វាដែលមានអាយុ១៤សប្តាហ៍ កំពុងចេញរកចំណីនៅខាងក្រៅនៅក្នុងសួន Hellabrunn ក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/c6f5e3e6-6c08-4d27-9d49-6af74b235a48_w1024_q10_s.jpg)
៦
ខ្លាឃ្មុំតំបន់ប៉ូល Giovanna (នៅក្រៅកាមេរ៉ា) ជាមួយកូនរបស់វាដែលមានអាយុ១៤សប្តាហ៍ កំពុងចេញរកចំណីនៅខាងក្រៅនៅក្នុងសួន Hellabrunn ក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។
![អ្នកស្រី Sonia Guajajara (ឆ្វេង) អ្នកសម្របសម្រួលនៃការបញ្ចេញសូរសំឡេងសម្រាប់ជនជាតិដើមភាគតិចប្រេស៊ីល និងមេដឹកនាំជនជាតិដើមភាគតិចផ្សេងទៀត កំពុងចូលរួមនៅក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំឡើងដោយសាលា Imperatriz Leopoldinense ក្រោមប្រធានបទផ្តោតទៅលើជនជាតិនៅតំបន់អាម៉ាសូន មុនពេលមកដល់នៃបុណ្យខានីវ៉ាល នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។](https://gdb.voanews.com/38d06f6c-c8d9-4e7d-b2f0-9867ac032d1c_w1024_q10_s.jpg)
៧
អ្នកស្រី Sonia Guajajara (ឆ្វេង) អ្នកសម្របសម្រួលនៃការបញ្ចេញសូរសំឡេងសម្រាប់ជនជាតិដើមភាគតិចប្រេស៊ីល និងមេដឹកនាំជនជាតិដើមភាគតិចផ្សេងទៀត កំពុងចូលរួមនៅក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំឡើងដោយសាលា Imperatriz Leopoldinense ក្រោមប្រធានបទផ្តោតទៅលើជនជាតិនៅតំបន់អាម៉ាសូន មុនពេលមកដល់នៃបុណ្យខានីវ៉ាល នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
![អ្នកចូលរួមស្លៀកពាក់សម្លៀកបំពាក់សម្រាប់សម្ដែង ចូលរួមការតាំងពិព័រណ៍ជប៉ុននៅទីក្រុង Marseille ប្រទេសបារាំង។](https://gdb.voanews.com/73ad5cc7-e943-44ef-8981-787dfadba378_w1024_q10_s.jpg)
៨
អ្នកចូលរួមស្លៀកពាក់សម្លៀកបំពាក់សម្រាប់សម្ដែង ចូលរួមការតាំងពិព័រណ៍ជប៉ុននៅទីក្រុង Marseille ប្រទេសបារាំង។
![គោញីមួយក្បាលត្រូវបានគេថតរូបនៅមុនពេលមកដល់នៃការបង្ហាញកសិកម្មអន្តរជាតិនៅទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/cc3b54c7-79ab-452e-94d4-079ecb3a96c1_w1024_q10_s.jpg)
៩
គោញីមួយក្បាលត្រូវបានគេថតរូបនៅមុនពេលមកដល់នៃការបង្ហាញកសិកម្មអន្តរជាតិនៅទីក្រុងប៉ារីស ប្រទេសបារាំង។
![ឡានម៉ាក Jeep កំពុងបើកចេញឆ្ងាយពីចម្ការមួយនៅទីក្រុង Blair រដ្ឋ Nebraska សហរដ្ឋអាមេរិក។](https://gdb.voanews.com/bf00ea61-b0d2-423f-8fcb-f3cbbad7f486_w1024_q10_s.jpg)
១០
ឡានម៉ាក Jeep កំពុងបើកចេញឆ្ងាយពីចម្ការមួយនៅទីក្រុង Blair រដ្ឋ Nebraska សហរដ្ឋអាមេរិក។
![ម៉ូតូម៉ាក Harley-Davidson ត្រូវបានដាក់តម្រៀបនៅក្នុងកម្មវិធីតាំងបង្ហាញមួយនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/6081d87a-dda5-423e-a07c-7febbe564ade_w1024_q10_s.jpg)
១១
ម៉ូតូម៉ាក Harley-Davidson ត្រូវបានដាក់តម្រៀបនៅក្នុងកម្មវិធីតាំងបង្ហាញមួយនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
![បុរសកាន់សាសនាហិណ្ឌូម្នាក់ ជក់កញ្ឆានៅក្នុងទីធ្លានៃប្រាសាទ Pashupatinath ក្នុងពិធីបុណ្យ Shivaratri នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។](https://gdb.voanews.com/36b7f700-9e19-41f4-85c5-4c88078b7ebd_w1024_q10_s.jpg)
១២
បុរសកាន់សាសនាហិណ្ឌូម្នាក់ ជក់កញ្ឆានៅក្នុងទីធ្លានៃប្រាសាទ Pashupatinath ក្នុងពិធីបុណ្យ Shivaratri នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
![កីឡាករជប៉ុន Naoki Nakamura លោតឡើងទៅក្នុងលំហរនៅក្នុងពេលលោកប្រកួតជុំទី២ ក្នុងការប្រកួតកីឡាលោតស្គីផ្នែកបុរសនៅក្នុងក្របខណ្ឌកីឡាទ្វីបអាស៊ីរដូវរងានៅទីក្រុង Sapporo ប្រទេសជប៉ុន។](https://gdb.voanews.com/9fb208d3-35fe-4625-8fba-2288c36fef80_w1024_q10_s.jpg)
១៣
កីឡាករជប៉ុន Naoki Nakamura លោតឡើងទៅក្នុងលំហរនៅក្នុងពេលលោកប្រកួតជុំទី២ ក្នុងការប្រកួតកីឡាលោតស្គីផ្នែកបុរសនៅក្នុងក្របខណ្ឌកីឡាទ្វីបអាស៊ីរដូវរងានៅទីក្រុង Sapporo ប្រទេសជប៉ុន។
![តារាបង្ហាញម៉ូតស្លៀកសម្លៀកបំពាក់ច្នៃប្រឌិតសម្រាប់ការបង្ហាញម៉ូត Emporio Armani រដូវរងាឆ្នាំ២០១៧ - ២០១៨ ផ្នែកស្ត្រី ដេលការបង្ហាញនេះជាផ្នែកមួយនៃការបង្ហាញនៅទីក្រុង Milan ប្រទេសអ៊ីតាលី។](https://gdb.voanews.com/bee1cff8-e4d3-4139-bcda-e2c859a2fa74_w1024_q10_s.jpg)
១៤
តារាបង្ហាញម៉ូតស្លៀកសម្លៀកបំពាក់ច្នៃប្រឌិតសម្រាប់ការបង្ហាញម៉ូត Emporio Armani រដូវរងាឆ្នាំ២០១៧ - ២០១៨ ផ្នែកស្ត្រី ដេលការបង្ហាញនេះជាផ្នែកមួយនៃការបង្ហាញនៅទីក្រុង Milan ប្រទេសអ៊ីតាលី។
![ស្ត្រី២នាក់កំពុងជិះសេះនៅលើផ្លូវតូចមួយនៅចន្លោះដីទំនេរនិងទីវាល នៅពេលថ្ងៃលិចនៅទីក្រុង Oberursel ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/ccc3ad45-a616-4c2d-aa80-d8d98718076b_w1024_q10_s.jpg)
១៥
ស្ត្រី២នាក់កំពុងជិះសេះនៅលើផ្លូវតូចមួយនៅចន្លោះដីទំនេរនិងទីវាល នៅពេលថ្ងៃលិចនៅទីក្រុង Oberursel ប្រទេសអាល្លឺម៉ង់។
![បុគ្គលិកស្ត្រីម្នាក់កំពុងរៀបចំសាឡុងមួយដែលគេហៅថា សាឡុង Mae West Lips ផលិតឡើងដោយលោក Salvador Dali និងលោក Edward James នៅពីមុខផ្ទាំងគំនូររបស់លោក Salvador Dali ដែលមានឈ្មោះថា L'oiel fleuri, decor pour le ballet Trist នៅឯអាគារលក់ដេញថ្លៃក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/32b697ca-3f3c-4910-b2a0-dd21c1dcb81d_w1024_q10_s.jpg)
១៦
បុគ្គលិកស្ត្រីម្នាក់កំពុងរៀបចំសាឡុងមួយដែលគេហៅថា សាឡុង Mae West Lips ផលិតឡើងដោយលោក Salvador Dali និងលោក Edward James នៅពីមុខផ្ទាំងគំនូររបស់លោក Salvador Dali ដែលមានឈ្មោះថា L'oiel fleuri, decor pour le ballet Trist នៅឯអាគារលក់ដេញថ្លៃក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។