រូបភាពជុំវិញពិភពលោក ២៤ កុម្ភៈ ២០២០ កូរ៉េខាងត្បូង ឈីលី សហរដ្ឋអាមេរិក ឥណ្ឌា ហៃទី ជប៉ុន បេឡារុស និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ២៤ កុម្ភៈ ២០២០
- VOA English

១
បុគ្គលិកម្នាក់ក្នុងសម្លៀកបំពាក់ការពារខ្លួនលើកធុងសំណាកពីអ្នកកើតជំងឺកូរ៉ូណាវីរុសនៅមណ្ឌលសុខភាពមួយក្នុងក្រុង Daegu ប្រទេសកូរ៉េខាងត្បូង។

២
ប្រធានាធិបតីអាមេរិកលោក Donald Trump និងជំទាវទីមួយលោកស្រី Melania Trump ជួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi អំឡុងពេលទស្សនកិច្ចនៅអាស្រម Gandhi Ashram ក្នុងក្រុង Ahmedabad។

៣
អ្នកស្រី Vanessa Bryant ថ្លែងសុន្ទរកថាអំឡុងពេលពិធីកាន់ទុក្ខវិញ្ញាណក្ខន្ធស្វាមីអ្នកស្រី លោក Kobe Bryant និងកូនស្រី Gianna ក្នុងក្រុង Los Angeles រដ្ឋ California។

៤
ក្មេងប្រុសម្នាក់មើលបុរសក្នុងសម្លៀកបំពាក់ប៉ូលិសហៃទីភ្ជង់កាំភ្លើងអំឡុងពេលមានការបាញ់ប្រហារមួយនៅក្រុង Port-au-Prince កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

៥
កងកម្លាំងសន្តិសុខចាប់ខ្លួនបាតុករម្នាក់អំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលឈីលីក្នុងក្រុង Vina del Mar កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

៦
បុរសម្នាក់ឈរនៅជិតអង់ទែនគ្របដណ្តប់ដោយទឹកកកមួយនៅអំឡុងពេលកិច្ចប្រជុំកំពូលមួយនៅក្រុង Mount Washington រដ្ឋ New Hampshire កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

៧
ប៉ូលិសឥណ្ឌាឃុំខ្លួនសមាជិកសហជីពពាណិជ្ជកម្មអំឡុងពេលបាតុកម្មក្នុងក្រុង Hyderabad ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump ទៅកាន់ប្រទេសឥណ្ឌា។

៨
អ្នកកាន់ជំនឿដោយមានពាក់ស្រោមមុខត្រៀមចូលរួមក្នុងបុណ្យកានីវ់ា់ល់មួយនៅក្រុង Rottweil ប្រទេសអាល្លឺម៉ង់។

៩
បុរសម្នាក់រុញរទេះទារកមួយអំឡុងពេលព្រិលធ្លាក់ខ្លាំងនៅក្រុង Minsk ប្រទេសបេឡារូស។

១០
រូបមនុស្សផ្លាតពីកញ្ចក់អំឡុងពេលពួកគេឈរនៅលើកន្លែងឈរមើលជើងមេឃ Shibuya Sky ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។