រូបភាពជុំវិញពិភពលោកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល វ៉េណេស៊ុយអេឡា នីហ្សេរីយ៉ា ម៉ារ៉ុក ឥណ្ឌូណេស៊ី ព័រទុយហ្គាល់ ក្រិក ចិន អ៊ីតាលី រុស្ស៊ី បារាំង និងអូទ្រីស។
រូបភាពជុំវិញពិភពលោក ២៤ កុម្ភៈ ២០១៩
![បាតុករគប់ដុំថ្មទៅកងកម្លាំងវ៉េណេស៊ុយអេឡា ដែលឈរយាមនៅព្រំដែនវ៉េណេស៊ុយអេឡា និងប្រេស៊ីល នៅក្នុងរដ្ឋ Roraima ប្រទេសប្រេស៊ីល។](https://gdb.voanews.com/166cc5ce-6d4d-4241-9442-ad849e923831_w1024_q10_s.jpg)
១
បាតុករគប់ដុំថ្មទៅកងកម្លាំងវ៉េណេស៊ុយអេឡា ដែលឈរយាមនៅព្រំដែនវ៉េណេស៊ុយអេឡា និងប្រេស៊ីល នៅក្នុងរដ្ឋ Roraima ប្រទេសប្រេស៊ីល។
![បាតុកររុញរថយន្តក្រុងដែលឆេះនៅក្នុងពេលប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំង Bolivarian National Guard នៅក្នុងក្រុង Urena ប្រទេសវ៉េណេស៊ុយអេឡា នៅក្បែរព្រំដែនជាមួយនឹងប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នា២០១៩។ កងកម្លាំងជាតិរបស់វ៉េណេស៊ុយអេឡាបានបាញ់ឧស្ម័នទឹកភ្នែកទៅលើពលរដ្ឋដើម្បីបំបែករបាំងនៅលើស្ពានព្រំដែនរវាងប្រទេសវ៉េណេស៊ុយអេឡា និងកូឡុំប៊ី។](https://gdb.voanews.com/0425d5eb-9970-4b11-a54f-8f8fd1d85d37_w1024_q10_s.jpg)
២
បាតុកររុញរថយន្តក្រុងដែលឆេះនៅក្នុងពេលប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំង Bolivarian National Guard នៅក្នុងក្រុង Urena ប្រទេសវ៉េណេស៊ុយអេឡា នៅក្បែរព្រំដែនជាមួយនឹងប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នា២០១៩។ កងកម្លាំងជាតិរបស់វ៉េណេស៊ុយអេឡាបានបាញ់ឧស្ម័នទឹកភ្នែកទៅលើពលរដ្ឋដើម្បីបំបែករបាំងនៅលើស្ពានព្រំដែនរវាងប្រទេសវ៉េណេស៊ុយអេឡា និងកូឡុំប៊ី។
![បុរសម្នាក់ស្តាប់វិទ្យុជាភាសានីហ្សេរីយ៉ាចាំស្តាប់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី នៅក្នុងក្រុង Yola រដ្ឋ Adamawa ប្រទេសនីហ្សេរីយ៉ា។](https://gdb.voanews.com/bca2333d-5206-4e1e-a1f2-4383ea831bff_w1024_q10_s.jpg)
៣
បុរសម្នាក់ស្តាប់វិទ្យុជាភាសានីហ្សេរីយ៉ាចាំស្តាប់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី នៅក្នុងក្រុង Yola រដ្ឋ Adamawa ប្រទេសនីហ្សេរីយ៉ា។
![ព្រះអង្គម្ចាស់ Prince Harry និងព្រះនាង Meghan យាងចូលរួមពិធី Henna ខណៈពេលដែលទ្រង់ធ្វើព្រះរាជទស្សនកិច្ចទៅកាន់ផ្ទះសម្រាប់ក្មេងស្រីស្នាក់នៅ ដែលគ្រង់គ្រងដោយអង្គការ Education for All នៅក្នុងក្រុង Asni ប្រទេសម៉ារ៉ុក។](https://gdb.voanews.com/564a740a-2c8a-4793-a40e-5e4e3c8c963b_w1024_q10_s.jpg)
៤
ព្រះអង្គម្ចាស់ Prince Harry និងព្រះនាង Meghan យាងចូលរួមពិធី Henna ខណៈពេលដែលទ្រង់ធ្វើព្រះរាជទស្សនកិច្ចទៅកាន់ផ្ទះសម្រាប់ក្មេងស្រីស្នាក់នៅ ដែលគ្រង់គ្រងដោយអង្គការ Education for All នៅក្នុងក្រុង Asni ប្រទេសម៉ារ៉ុក។
![អ្នកពន្លត់អគ្គិភ័យពន្លត់អគ្គិភ័យនៅលើទូកនេសាទ នៅផែ Muara Baru ក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។](https://gdb.voanews.com/6a415b33-4868-469d-a6d7-8f5a77ff30c9_w1024_q10_s.jpg)
៥
អ្នកពន្លត់អគ្គិភ័យពន្លត់អគ្គិភ័យនៅលើទូកនេសាទ នៅផែ Muara Baru ក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
![បុរសមួយក្រុមសម្តែងការជល់គោមួយ ដែលគេហៅថា Capeia Arraiana នៅក្នុងទិវាគោជល់ នៅក្នុងក្រុង Lisbon ប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។](https://gdb.voanews.com/7557f836-c6ed-4af3-b0b0-51ce7b390914_w1024_q10_s.jpg)
៦
បុរសមួយក្រុមសម្តែងការជល់គោមួយ ដែលគេហៅថា Capeia Arraiana នៅក្នុងទិវាគោជល់ នៅក្នុងក្រុង Lisbon ប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
![មនុស្សម្នាដើរក្បួននៅក្នុងពិធីបុណ្យ European Bell Bearers Festival លើកទី៥ នៅក្នុងក្រុង Thessaloniki ប្រទេសក្រិក។](https://gdb.voanews.com/526c0a0d-5c02-45ee-a325-9fadfb2ed1e6_w1024_q10_s.jpg)
៧
មនុស្សម្នាដើរក្បួននៅក្នុងពិធីបុណ្យ European Bell Bearers Festival លើកទី៥ នៅក្នុងក្រុង Thessaloniki ប្រទេសក្រិក។
![នាង Glenn Close ដែលជាអ្នកសម្តែងអាមេរិកាំងទទួលពានរង្វាន់របស់នាងគឺពានរង្វាន់ Best Female Lead នៅក្នុងខ្សែភាពយន្ត The Wife នៅលើឆាកក្នុងក្រុង Santa Monica រដ្ឋ California កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។](https://gdb.voanews.com/ed445131-73ca-45e1-a7d6-7d9cab2ced90_w1024_q10_s.jpg)
៨
នាង Glenn Close ដែលជាអ្នកសម្តែងអាមេរិកាំងទទួលពានរង្វាន់របស់នាងគឺពានរង្វាន់ Best Female Lead នៅក្នុងខ្សែភាពយន្ត The Wife នៅលើឆាកក្នុងក្រុង Santa Monica រដ្ឋ California កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
![មនុស្សម្នាមើលការកម្ទេចអគារកម្ពស់៨ជាន់ ដែលស្ថិតនៅលើផ្លូវមួយក្នុងក្រុង Haikou ខេត្ត Hainan ប្រទេសចិន។](https://gdb.voanews.com/f166a84e-d33b-47a4-b162-637d408688ff_w1024_q10_s.jpg)
៩
មនុស្សម្នាមើលការកម្ទេចអគារកម្ពស់៨ជាន់ ដែលស្ថិតនៅលើផ្លូវមួយក្នុងក្រុង Haikou ខេត្ត Hainan ប្រទេសចិន។
![មនុសម្នាពាក់ស្រោមមុខ និងសម្លៀកបំពាក់តាមរដូវកាលចូលរួមនៅក្នុងពិធីបុណ្យ Venice Carnival ក្នុងក្រុង Venice ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។](https://gdb.voanews.com/6ef3fd47-6710-4b25-a98f-0bc6e9967fc2_w1024_q10_s.jpg)
១០
មនុសម្នាពាក់ស្រោមមុខ និងសម្លៀកបំពាក់តាមរដូវកាលចូលរួមនៅក្នុងពិធីបុណ្យ Venice Carnival ក្នុងក្រុង Venice ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
![អ្នកជិះស្គី និងបង្ហោះខ្លែងក្នុងពេលតែមួយ ប្រកួតគ្នាដណ្តើមយកពានរង្វាន់ Siberian and Far Eastern Federal Districts នៅលើទន្លេ Yenisei ដែលកក នៅខាងក្រៅក្រុង Krasnoyarsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។](https://gdb.voanews.com/afc6a035-607e-4f90-857b-c4e51781ca0b_w1024_q10_s.jpg)
១១
អ្នកជិះស្គី និងបង្ហោះខ្លែងក្នុងពេលតែមួយ ប្រកួតគ្នាដណ្តើមយកពានរង្វាន់ Siberian and Far Eastern Federal Districts នៅលើទន្លេ Yenisei ដែលកក នៅខាងក្រៅក្រុង Krasnoyarsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
![សិល្បករថតរូបមុនពេលសម្តែងនៅលើឆាកនៅក្នុងការសម្តែងមួយដែលមានឈ្មោះថា Toruk - The First Flight មហោស្រព Lyon Halle Tony Garner ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។](https://gdb.voanews.com/13d552ef-d53e-4208-b251-23e2d27370de_w1024_q10_s.jpg)
១២
សិល្បករថតរូបមុនពេលសម្តែងនៅលើឆាកនៅក្នុងការសម្តែងមួយដែលមានឈ្មោះថា Toruk - The First Flight មហោស្រព Lyon Halle Tony Garner ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
![កីឡាករ Ziga Jelar មកពីប្រទេសស្លូវេនីលោត នៅក្នុងការប្រកួតជិះស្គីលោតបុរស HS130 ដើម្បីពានរង្វាន់ FIS Nordic World Ski Championships នៅក្នុងក្រុង Innsbruck ប្រទេសអូទ្រីស។](https://gdb.voanews.com/908d4556-56f3-407e-9c34-82d7f3cf4712_w1024_q10_s.jpg)
១៣
កីឡាករ Ziga Jelar មកពីប្រទេសស្លូវេនីលោត នៅក្នុងការប្រកួតជិះស្គីលោតបុរស HS130 ដើម្បីពានរង្វាន់ FIS Nordic World Ski Championships នៅក្នុងក្រុង Innsbruck ប្រទេសអូទ្រីស។
![អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដ Dolce & Gabbana សម្រាប់ការតាំងពិព័រណ៍បង្ហាញម៉ូដសម្រាប់រដូវរងា/ស្លឹកឈើជ្រុះ ឆ្នាំ២០១៩/២០២០ នៅក្នុងក្រុង Milan ប្រទេសអ៊ីតាលី។](https://gdb.voanews.com/c11f3782-8b53-43fe-bf62-a39c47769628_w1024_q10_s.jpg)
១៤
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដ Dolce & Gabbana សម្រាប់ការតាំងពិព័រណ៍បង្ហាញម៉ូដសម្រាប់រដូវរងា/ស្លឹកឈើជ្រុះ ឆ្នាំ២០១៩/២០២០ នៅក្នុងក្រុង Milan ប្រទេសអ៊ីតាលី។