រូបភាពជុំវិញពិភពលោកថ្ងៃទី ២៣ កុម្ភៈ ២០១៧ មានមកពីប្រទេសដូចជា អេស្ប៉ាញ ជប៉ុន អង់គ្លេស កាណាដា សហរដ្ឋអាមេរិក ឥណ្ឌា អាល្លឺម៉ង់ និង ស៊ីលី។
រូបភាពជុំវិញពិភពលោក ២៣ កុម្ភៈ ២០១៧
![បុរសអ្នកកាន់សាសនាហិណ្ឌូម្នាក់តែងខ្លួនជាព្រះឥសូរដាក់ភ្លើងទៀននៅក្នុងមាត់របស់គាត់ នៅពេលដែលគាត់ចូលរួមក្នុងពិធីសាសនាមួយនៅមុនពេលមកដល់នៃពិធីបុណ្យ Maha Shivratri នៅទីក្រុង Jalandhar។](https://gdb.voanews.com/7c7d07a8-e06a-43d6-9597-3b3b8f58e07f_w1024_q10_s.jpg)
១
បុរសអ្នកកាន់សាសនាហិណ្ឌូម្នាក់តែងខ្លួនជាព្រះឥសូរដាក់ភ្លើងទៀននៅក្នុងមាត់របស់គាត់ នៅពេលដែលគាត់ចូលរួមក្នុងពិធីសាសនាមួយនៅមុនពេលមកដល់នៃពិធីបុណ្យ Maha Shivratri នៅទីក្រុង Jalandhar។
![រដ្ឋមន្ត្រីក្រសួងការបរទសអង់គ្លេស Boris Johnson កំពុងត្រូវបានលោកស្រី Julie Bishop រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីតម្រង់ក្រវ៉ាត់កឲ្យ នៅការិយាល័យរបស់លោកនៅក្នុងទីក្រុងឡុងដ៍។](https://gdb.voanews.com/3fde8b17-5f73-4954-94bf-b1046848eac1_w1024_q10_s.jpg)
២
រដ្ឋមន្ត្រីក្រសួងការបរទសអង់គ្លេស Boris Johnson កំពុងត្រូវបានលោកស្រី Julie Bishop រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីតម្រង់ក្រវ៉ាត់កឲ្យ នៅការិយាល័យរបស់លោកនៅក្នុងទីក្រុងឡុងដ៍។
![ស្ត្រីម្នាក់ដែលអះអាងថាមកពីប្រទេសយេម៉ែន កំពុងជូតទឹកភ្នែក នៅពេលប៉ូលិសកាណាដាប្រាប់នាងថាមិនឲ្យនាងចូលតាមច្រកព្រំដែនអាមេរិក - កាណាដា ដើម្បីទៅកាន់តំបន់ Hemmingford នៃទីក្រុង Quebec ប្រទេសកាណាដា កាលពីថ្ងៃ២២ កុម្ភៈ។](https://gdb.voanews.com/6b701dc6-b716-47f0-9984-79828823218b_w1024_q10_s.jpg)
៣
ស្ត្រីម្នាក់ដែលអះអាងថាមកពីប្រទេសយេម៉ែន កំពុងជូតទឹកភ្នែក នៅពេលប៉ូលិសកាណាដាប្រាប់នាងថាមិនឲ្យនាងចូលតាមច្រកព្រំដែនអាមេរិក - កាណាដា ដើម្បីទៅកាន់តំបន់ Hemmingford នៃទីក្រុង Quebec ប្រទេសកាណាដា កាលពីថ្ងៃ២២ កុម្ភៈ។
![ទឹកជំនន់ជន់លិចកន្លែងកម្សាន្តមួយកាលពីថ្ងៃទី២២ ខែកុម្ភៈ នៅទីក្រុង San Jose រដ្ឋ California។](https://gdb.voanews.com/9a8321a0-7544-41d5-bd02-63cc281178a5_w1024_q10_s.jpg)
៤
ទឹកជំនន់ជន់លិចកន្លែងកម្សាន្តមួយកាលពីថ្ងៃទី២២ ខែកុម្ភៈ នៅទីក្រុង San Jose រដ្ឋ California។
![ទេសចរកំពុងនិយាយជាមួយបុគ្គលិកនៃការតាំងពិព័រណ៍អន្តរជាតិ ARCO នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស៉្បាញ។](https://gdb.voanews.com/5094be07-51be-49d2-9ba9-9680e089a76d_w1024_q10_s.jpg)
៥
ទេសចរកំពុងនិយាយជាមួយបុគ្គលិកនៃការតាំងពិព័រណ៍អន្តរជាតិ ARCO នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស៉្បាញ។
![សិល្បកររូបធម្មជាតិ Rick Roberts នៃក្រុមសិល្បៈ Local 800 កំពុងផាត់ពណ៌លើរូបចម្លាក់ពានអូស្ការសម្រាប់ពិធីប្រគល់ពានរង្វាន់លើកទី៨៩ នៅថ្ងៃអាទិត្យនេះ នៅជិតរោងសម្តែងល្ខោន Dolby Theatre ក្នុងទីក្រុង Los Angeles។ ](https://gdb.voanews.com/dcbf2144-1507-4d16-9448-6d9c7226d5b4_w1024_q10_s.jpg)
៦
សិល្បកររូបធម្មជាតិ Rick Roberts នៃក្រុមសិល្បៈ Local 800 កំពុងផាត់ពណ៌លើរូបចម្លាក់ពានអូស្ការសម្រាប់ពិធីប្រគល់ពានរង្វាន់លើកទី៨៩ នៅថ្ងៃអាទិត្យនេះ នៅជិតរោងសម្តែងល្ខោន Dolby Theatre ក្នុងទីក្រុង Los Angeles។
![បុរស៤នាក់ស្លៀកពាក់ជាស្តេច នៅពេលមកដល់កណ្តាលក្រុងដែលមានមនុស្សរាប់ពាន់នាក់ក៏កំពុងតែស្លៀកពាក់សម្លៀកបំពាក់ផ្សេងៗដើម្បីអបអរការចាប់ផ្តើមនៃបុណ្យខានីវ៉ាល នៅតាមដងផ្លូវក្នុងក្រុង Cologne ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/9526b86a-e790-443b-be79-201bcef1abb4_w1024_q10_s.jpg)
៧
បុរស៤នាក់ស្លៀកពាក់ជាស្តេច នៅពេលមកដល់កណ្តាលក្រុងដែលមានមនុស្សរាប់ពាន់នាក់ក៏កំពុងតែស្លៀកពាក់សម្លៀកបំពាក់ផ្សេងៗដើម្បីអបអរការចាប់ផ្តើមនៃបុណ្យខានីវ៉ាល នៅតាមដងផ្លូវក្នុងក្រុង Cologne ប្រទេសអាល្លឺម៉ង់។
![ក្រុមអ្នកគាំទ្រតារាចម្រៀងជាតិអេស៉្បាញ Isabel Pantoja ក្រោកឈរដោយមានកាន់ទូរស័ព្ទថតផង ក្នុងពេលនាងសម្តែងនៅក្នុងកម្មវិធី Viña del Mar International Song Festival នៅក្នុងឧទ្យាន Quinta Vergara ក្នុងក្រុង Viña del Mar ប្រទេសស៊ីលី។](https://gdb.voanews.com/7064616a-4480-4180-9488-f2683d1c56b1_w1024_q10_s.jpg)
៨
ក្រុមអ្នកគាំទ្រតារាចម្រៀងជាតិអេស៉្បាញ Isabel Pantoja ក្រោកឈរដោយមានកាន់ទូរស័ព្ទថតផង ក្នុងពេលនាងសម្តែងនៅក្នុងកម្មវិធី Viña del Mar International Song Festival នៅក្នុងឧទ្យាន Quinta Vergara ក្នុងក្រុង Viña del Mar ប្រទេសស៊ីលី។
![គោញីមួយក្បាលត្រូវបានគេរៀបចំដើម្បីត្រៀមថតរូបសម្រាប់បោះពុម្ពផ្សាយក្នុងសៀវភៅកំណត់ហេតុដែលមានចំណងជើងថា «ការបង្ហាញដែលល្អដាច់គេ» នៃសម្រស់សត្វគោ នៅក្នុងក្រុង Verden an der Aller ភាគពាយ័ព្យប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/d27983b1-3612-418c-a3a1-360eefc9a438_w1024_q10_s.jpg)
៩
គោញីមួយក្បាលត្រូវបានគេរៀបចំដើម្បីត្រៀមថតរូបសម្រាប់បោះពុម្ពផ្សាយក្នុងសៀវភៅកំណត់ហេតុដែលមានចំណងជើងថា «ការបង្ហាញដែលល្អដាច់គេ» នៃសម្រស់សត្វគោ នៅក្នុងក្រុង Verden an der Aller ភាគពាយ័ព្យប្រទេសអាល្លឺម៉ង់។
![អ្នកដែលត្រូវបានតែងតាំងជាម្ចាស់ក្សត្រិយនៃបុណ្យខានីវ៉ាល សម្រាប់តួ Santa Cruz បង្ហាញសម្លៀកបំពាក់របស់នាងនៅលើឆាកធំ ក្នុងទីកក្រុង Santa Cruz de Tenerife នៅដែនដីកោះ Tenerife របស់ប្រទេសអេស៉្បាញ។](https://gdb.voanews.com/40bb7100-0b88-4d06-a12e-0db83b19c0a6_cx0_cy8_cw0_w1024_q10_r1_s.jpg)
១០
អ្នកដែលត្រូវបានតែងតាំងជាម្ចាស់ក្សត្រិយនៃបុណ្យខានីវ៉ាល សម្រាប់តួ Santa Cruz បង្ហាញសម្លៀកបំពាក់របស់នាងនៅលើឆាកធំ ក្នុងទីកក្រុង Santa Cruz de Tenerife នៅដែនដីកោះ Tenerife របស់ប្រទេសអេស៉្បាញ។
![លិខិតឆ្លងដែនអេឡិចត្រូនិចថ្មីរបស់អាល្លឺម៉ង់ នៅក្រោមពន្លឺពណ៌ស្វាយ នៅពេលដែលលិខិតឆ្លងដែនថ្មីនេះត្រូវបានដាក់បង្ហាញដល់សារព័ត៌មាននៅទីក្រុងប៊ែកឡាំង ប្រទេសអល្លឺម៉ង់។](https://gdb.voanews.com/6a98ece1-d910-42bf-8ad7-dec7761e7652_w1024_q10_s.jpg)
១១
លិខិតឆ្លងដែនអេឡិចត្រូនិចថ្មីរបស់អាល្លឺម៉ង់ នៅក្រោមពន្លឺពណ៌ស្វាយ នៅពេលដែលលិខិតឆ្លងដែនថ្មីនេះត្រូវបានដាក់បង្ហាញដល់សារព័ត៌មាននៅទីក្រុងប៊ែកឡាំង ប្រទេសអល្លឺម៉ង់។
![នាង Zahra Lari មកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម សម្ដែងក្នុងកម្មវិធីប្រកួតសម្តែងលំនឹងផ្នែកស្ត្រី នៅទីលានប្រកួតជិះស្គីក្នុងសាលសម្រាប់ការប្រកួតកីឡាស្គីអាស៊ី នៅទីក្រុង Sapporo ភាគខាងកើតប្រទេសជប៉ុន។](https://gdb.voanews.com/d9553682-771f-4e6c-8bb4-cfc98905fd58_w1024_q10_s.jpg)
១២
នាង Zahra Lari មកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម សម្ដែងក្នុងកម្មវិធីប្រកួតសម្តែងលំនឹងផ្នែកស្ត្រី នៅទីលានប្រកួតជិះស្គីក្នុងសាលសម្រាប់ការប្រកួតកីឡាស្គីអាស៊ី នៅទីក្រុង Sapporo ភាគខាងកើតប្រទេសជប៉ុន។