កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២១ កុម្ភៈ ២០២០

១
បុរសអ្នកមានបុណ្យនៃសាសនាហិណ្ឌូជក់កញ្ឆាដោយប្រើខ្សៀប្រពៃណី ក្នុងពិធីដាក់ទានតាមបែបសាសនាហិណ្ឌូ ដែលមានឈ្មោះថា Maha Shivaratri នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសឥណ្ឌា។

២
មនុស្សកំពុងនិយាយគ្នា នៅពេលបរិភោគអាហាររួមគ្នានៅភូមិ Novi Sanzhary ជាទីដែលអ្នកដែលត្រូវជម្លៀសពីខេត្ត Hubei កំពុងត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក នៅកន្លែងព្យាបាល នៅតំបន់ Poltava ប្រទេសអ៊ុយក្រែន

៣
អំបែងកញ្ចក់បង្អួចឡានដែលបុរសម្នាក់នៅក្នុងឡានត្រូវបានបាញ់ ស្ថិតនៅខាងមុខតូបលក់កាសែត នៅទីក្រុង Hanau ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបុរសជនជាតិអាល្លឺម៉ង់អាយុ ៤៣ ឆ្នាំម្នាក់ បានបាញ់សម្លាប់មនុស្សជាច្រើននាក់ នៅជាយទីក្រុង Frankfurt កាលពីថ្ងៃទី១៩ កុម្ភៈ ២០២០។

៤
និស្សិតជនជាតិអាល់ហ្សេរី កំពុងលើកជនជាតិភាគតិច Berber ឬ Amazigh និងទង់ជាតិ ព្រមទាំងស្រែកពាក្យស្លោក ក្នុងពេលពួកគេធ្វើបាតុកម្មជាប្រចាំសប្ដាហ៍ប្រឆាំងនឹងរដ្ឋាភិបាល នៅទីក្រុងអាល់ហ្សេ។

៥
អ្នកបង្ហាញម៉ូតម្នាក់បង្ហាញការច្នៃម៉ូតរស់ Nada Rivani ក្នុងពិធីបង្ហាញម៉ូតជនម៉ូស្លីម នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

៦
ក្មេងៗអារ៉ាប់នៅប្រទេសអ៊ីស្រាអែល លេងជាមួយនឹងពពុះសាប៊ូក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងគំនិតផ្ដួចផ្ដើមសម្រាប់តំបន់មជ្ឈិមបូពា៌ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅទីក្រុង Jaljulia ប្រទេសអ៊ីស្រាអែល។

៧
ការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដើម្បីរំឭកខួបឆ្នាំទី២ នៃឃាតកម្មលើអ្នកសារព័ត៌មានស៊ើបអង្កេត Jan Kuciak និងមិត្តស្រីរបស់គាត់ឈ្មោះ Martina Kusnirova មួយសប្ដាហ៍មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅរដ្ឋធានីប្រាទីស្លាវ៉ា សាធារណរដ្ឋស្លូវ៉ាគី។

៨
កសិករម្នាក់កំពុងនាំមុខសត្វគោមួយក្បាល ក្នុងពេលត្រៀមសម្រាប់ការចាប់ផ្ដើមពិធីតាំងពិព័រណ៍កសិកម្មអន្តរជាតិ នៅក្នុងពិធីតាំងពិព័រណ៍ Porte de Versailles នៅកណ្ដាលទីក្រុងប៉ារីស ប្រទេសបារាំង។

៩
រថពាសដែករបស់សហរដ្ឋអាមេរិក កំពុងល្បាតនៅជាយក្រុង Tal Tamr នៅតាមបណ្ដោយវិថី M4 នៅភាគឦសាននៃខេត្ត Hasakeh ប្រទេសស៊ីរី នៅជិតព្រំដែនជាមួយប្រទេសតួកគី។

១០
ក្រុមស្ត្រីកំពុងតម្រង់ជួរដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅស្ថានីយ៍បោះឆ្នោត ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។