កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២១ កុម្ភៈ ២០១៩
![ក្មេងៗកំពុងដើរនៅលើគំនរសំរាមក្នុងព្រឹត្តិការណ៍សម្អាតឆ្នេរ Lampung ប្រចាំឆ្នាំនៅភូមិ Sukaraja ក្នុងស្រុក Bumi Waras ទីក្រុង Bandar Lampung ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/f0ecd14f-c85e-4bbf-a2f1-7258f322e8f6_w1024_q10_s.jpg)
១
ក្មេងៗកំពុងដើរនៅលើគំនរសំរាមក្នុងព្រឹត្តិការណ៍សម្អាតឆ្នេរ Lampung ប្រចាំឆ្នាំនៅភូមិ Sukaraja ក្នុងស្រុក Bumi Waras ទីក្រុង Bandar Lampung ប្រទេសឥណ្ឌូនេស៊ី។
![កីឡាការ Emil Iversen របស់ប្រទេសន័រវែស Oskar Svensson របស់ប្រទេសស៊ុយអែត និង Gleb Retivykh របស់រុស្ស៊ី កំពុងប្រកួតក្នុងការប្រកួតស្គី FIS Nordic World Ski Championships វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅក្រុង Seefeld ប្រទេសអូទ្រីស។](https://gdb.voanews.com/04153e84-b1d7-41bc-993d-cb17694fb6ef_w1024_q10_s.jpg)
២
កីឡាការ Emil Iversen របស់ប្រទេសន័រវែស Oskar Svensson របស់ប្រទេសស៊ុយអែត និង Gleb Retivykh របស់រុស្ស៊ី កំពុងប្រកួតក្នុងការប្រកួតស្គី FIS Nordic World Ski Championships វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅក្រុង Seefeld ប្រទេសអូទ្រីស។
![អ្នករស់រានមានជីវិតនៃការរំលោភបំពានផ្លូវភេទ Alessandro Battaglia (ស្ដាំ) ត្រូវបានឱបដោយអ្នករស់រានមានជីវិតផ្សេងទៀតនិងសមាជិកដែលជួយគាំទ្រ Denise Buchanan នៃអង្គការ«បញ្ឈប់ការរំលោភបំពានក្នុងសាសនា» នៅពេលលោកថ្លែងក្នុងការបួងសួងពេលថ្ងៃរៀបលិច នៅ Castle Sant' Angelo ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ សម្ដេចប៉ាប Francis បានបើកជំនួបកំពូលនៃការទប់ស្កាត់ការរំលោភបំពានផ្លូវភេទ ដោយព្រះអង្គបានព្រមានមន្ត្រីជាន់ខ្ពស់នៃនិកាយកាតូលិកថា អ្នកជឿស្មោះស្ម័គ្រកំពុងទាមទារវិធានការជាក់លាក់ទៅលើបព្វជិតដែលស្វែងរកការបំពានផ្លូវភេទ ហើយមិនមែនជាការព្រមានតែមាត់នោះទេ។](https://gdb.voanews.com/430bff0b-6eec-4c94-98a0-c3a985a581ff_w1024_q10_s.jpg)
៣
អ្នករស់រានមានជីវិតនៃការរំលោភបំពានផ្លូវភេទ Alessandro Battaglia (ស្ដាំ) ត្រូវបានឱបដោយអ្នករស់រានមានជីវិតផ្សេងទៀតនិងសមាជិកដែលជួយគាំទ្រ Denise Buchanan នៃអង្គការ«បញ្ឈប់ការរំលោភបំពានក្នុងសាសនា» នៅពេលលោកថ្លែងក្នុងការបួងសួងពេលថ្ងៃរៀបលិច នៅ Castle Sant' Angelo ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ សម្ដេចប៉ាប Francis បានបើកជំនួបកំពូលនៃការទប់ស្កាត់ការរំលោភបំពានផ្លូវភេទ ដោយព្រះអង្គបានព្រមានមន្ត្រីជាន់ខ្ពស់នៃនិកាយកាតូលិកថា អ្នកជឿស្មោះស្ម័គ្រកំពុងទាមទារវិធានការជាក់លាក់ទៅលើបព្វជិតដែលស្វែងរកការបំពានផ្លូវភេទ ហើយមិនមែនជាការព្រមានតែមាត់នោះទេ។
![សិប្បករម្នាក់កំពុងលាបពណ៌ក្រណាត់ដោយផ្កា indigo នៅក្នុងកន្លែងជ្រលក់ពណ៌ចំណាស់មួយក្នុងតំបន់ Kofar Mata ក្រុង Kano ប្រទេសនីហ្សេរីយ៉ា។ កន្លែងជ្រលក់ពណ៌នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៤៩៨ ហើយត្រូវបានគេដឹងថាជាកន្លែងចុងក្រោយសម្រាប់សិប្បករក្នុងការប្រកួតជាមួយគ្រឿងសូត្រមកពីប្រទេសចិនដែលបានចូលទៅក្នុងទីផ្សារហើយលក់ក្នុងតម្លៃថោកជាងពាក់កណ្ដាល។](https://gdb.voanews.com/58d58163-30ba-4b12-b019-27ab94c3ee63_w1024_q10_s.jpg)
៤
សិប្បករម្នាក់កំពុងលាបពណ៌ក្រណាត់ដោយផ្កា indigo នៅក្នុងកន្លែងជ្រលក់ពណ៌ចំណាស់មួយក្នុងតំបន់ Kofar Mata ក្រុង Kano ប្រទេសនីហ្សេរីយ៉ា។ កន្លែងជ្រលក់ពណ៌នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៤៩៨ ហើយត្រូវបានគេដឹងថាជាកន្លែងចុងក្រោយសម្រាប់សិប្បករក្នុងការប្រកួតជាមួយគ្រឿងសូត្រមកពីប្រទេសចិនដែលបានចូលទៅក្នុងទីផ្សារហើយលក់ក្នុងតម្លៃថោកជាងពាក់កណ្ដាល។
![ស្ត្រីនិងក្មេងៗរង់ចាំនៅលើវាលក្រោយពេលរត់គេចចេញពីពួករដ្ឋឥស្លាម IS នៅទីតាំងដែលពួកគេកាន់កាប់ចុងក្រោយក្នុងក្រុង Baghouz ខេត្ត Deir Ezzor ប្រទេសស៊ីរី។](https://gdb.voanews.com/b1293151-ac08-4534-81a9-1717719787d6_w1024_q10_s.jpg)
៥
ស្ត្រីនិងក្មេងៗរង់ចាំនៅលើវាលក្រោយពេលរត់គេចចេញពីពួករដ្ឋឥស្លាម IS នៅទីតាំងដែលពួកគេកាន់កាប់ចុងក្រោយក្នុងក្រុង Baghouz ខេត្ត Deir Ezzor ប្រទេសស៊ីរី។
![ខ្សែប្រយុទ្ធ Zion Williamson របស់ក្រុម Duke Blue Devils ក្រោយពេលដួលដោយសាររហែកស្បែកជើងក្នុងការប្រកួតតង់ទីមួយនៃការប្រកួតបាល់បោះ North Carolina Tar Heels នៅកីឡដ្ឋាន Cameron Indoor រដ្ឋ North Carolina សហរដ្ឋអាមេរិក។](https://gdb.voanews.com/599eda0b-174e-46a8-8a38-07befb9c8040_w1024_q10_s.jpg)
៦
ខ្សែប្រយុទ្ធ Zion Williamson របស់ក្រុម Duke Blue Devils ក្រោយពេលដួលដោយសាររហែកស្បែកជើងក្នុងការប្រកួតតង់ទីមួយនៃការប្រកួតបាល់បោះ North Carolina Tar Heels នៅកីឡដ្ឋាន Cameron Indoor រដ្ឋ North Carolina សហរដ្ឋអាមេរិក។
![ការសម្ដែងពណ៌ផ្កាឈូកនៅក្នុងកម្មវិធីប្រគល់រង្វាន់ Brit Awards នៅសង្វៀន O2 ក្នុងទីក្រុងឡុងដ៍។](https://gdb.voanews.com/c8870da7-03c0-4b8f-b375-8bda9b5f471d_w1024_q10_s.jpg)
៧
ការសម្ដែងពណ៌ផ្កាឈូកនៅក្នុងកម្មវិធីប្រគល់រង្វាន់ Brit Awards នៅសង្វៀន O2 ក្នុងទីក្រុងឡុងដ៍។
![ពន្លឺព្រះអាទិត្យចាំងទៅលើជ្រោះ Horsetail ដែលធ្វើឲ្យវាមើលទៅហាក់ដូចជា ជ្រោះភ្លើង នៅឧទ្យានជាតិ Yosemite រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។](https://gdb.voanews.com/76fcc947-b7d3-4d66-a778-cc57b944f377_w1024_q10_s.jpg)
៨
ពន្លឺព្រះអាទិត្យចាំងទៅលើជ្រោះ Horsetail ដែលធ្វើឲ្យវាមើលទៅហាក់ដូចជា ជ្រោះភ្លើង នៅឧទ្យានជាតិ Yosemite រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
![តារាងបង្ហាញម៉ូតបង្ហាញការច្នៃប្រឌិតក្រុម Moncler Genius ក្នុងការបង្ហាញម៉ូតប្រចាំសប្ដាហ៍នៅទីក្រុង Milan ប្រទេសអ៊ីតាលី។](https://gdb.voanews.com/2c854f68-522a-4502-bea5-7a96b90ecda5_w1024_q10_s.jpg)
៩
តារាងបង្ហាញម៉ូតបង្ហាញការច្នៃប្រឌិតក្រុម Moncler Genius ក្នុងការបង្ហាញម៉ូតប្រចាំសប្ដាហ៍នៅទីក្រុង Milan ប្រទេសអ៊ីតាលី។
![សត្វក្រៀលពណ៌ប្រផេះរាប់ពាន់ក្បាលនៅបឹង Agamon Hula នៅជ្រលង Hula របស់អ៊ីស្រាអែល ក្នុងពេលដែលសត្វទាំងនេះផ្លាស់ទីពីអឺរ៉ុបខាងកើត ទៅទ្វីបអាហ្វ្រិក។](https://gdb.voanews.com/79a51293-aecd-484d-b254-4cfb1981bc86_w1024_q10_s.jpg)
១០
សត្វក្រៀលពណ៌ប្រផេះរាប់ពាន់ក្បាលនៅបឹង Agamon Hula នៅជ្រលង Hula របស់អ៊ីស្រាអែល ក្នុងពេលដែលសត្វទាំងនេះផ្លាស់ទីពីអឺរ៉ុបខាងកើត ទៅទ្វីបអាហ្វ្រិក។
![ផ្សែងចេញពីភ្នំភ្លើង Mount Etna ដែលជាភ្នំភ្លើងធំមួយនៃភ្នំភ្លើងដែលកំពុងមានសកម្មភាពនៅអ៊ីតាលី នៅជិតក្រុង Catania នៅភាគខាងត្បូងប្រទេសអ៊ីតាលី។](https://gdb.voanews.com/12ac45b6-b515-44fd-a3bc-6ecd9d198aa2_w1024_q10_s.jpg)
១១
ផ្សែងចេញពីភ្នំភ្លើង Mount Etna ដែលជាភ្នំភ្លើងធំមួយនៃភ្នំភ្លើងដែលកំពុងមានសកម្មភាពនៅអ៊ីតាលី នៅជិតក្រុង Catania នៅភាគខាងត្បូងប្រទេសអ៊ីតាលី។