រូបភាពជុំវិញពិភពលោកថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៨ មានមកពីប្រទេសដូចជា ស៊ីរី មីយ៉ាន់ម៉ា កេនយ៉ា អ៊ីតាលី កូរ៉េខាងត្បូងនិង ហ្វីលីពីន។
រូបភាពជុំវិញពិភពលោក ២១ កុម្ភៈ ២០១៨

១
ប្រជាពលរដ្ឋស៊ីរីជួយសង្រ្គោះក្មេងម្នាក់បន្ទាប់ពីមានការវាយប្រហារតាមអាកាសពីរដ្ឋាភិបាលក្នុងទីក្រុង Hamouria ដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅជាយរដ្ឋធានី Damascus។

២
លោក Kyaw Soe Oo អ្នកកាសែត Reuters ដែលត្រូវបានចាប់ខ្លួន អោបកូនស្រីរបស់ខ្លួនខណដែលលោកត្រូវប៉ូលិសបញ្ជូនមកតុលាការនៅក្នុងទីក្រុងរ៉ង់ហ្គូនប្រទេសមីយ៉ាន់ម៉ា។

៣
ក្រុមអភិរក្សសត្វព្រៃកេនយ៉ាកំពុងសណ្តោងដំរីមួយក្បាលដែលត្រូវបានចាក់ថ្នាំសន្លប់នៅក្នុងវគ្គហ្វឹកហាត់ផ្លាស់ទីតាំងទៅកាន់ជំរំ Ithumba Camp ក្នុងឧទ្យានជាតិ Tsavo East នៅ Solio Ranch ទីក្រុង Nyeri ប្រទេសកេនយ៉ា។

៦
តារាបង្ហាញម៉ូតម្នាក់បង្ហាញម៉ូតច្នៃប្រឌិតថ្មីមួយរបស់ Gucci សម្រាប់រដូវស្លឹកឈើជ្រុះនិងរដូវរងាឆ្នាំ២០១៨ អំឡូងការបង្ហាញម៉ូតប្រចាំសប្តាហ៍នៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។

៨
កីឡាការនីអ៊ីតាលីនាង Lucia Peretti និងនាង Cecilia Maffei ដួលលើគ្នាជាមួយនឹងកីឡាការនីកាណាដានាង Valerie Maltais អំឡុងការប្រកួតជិះស្គីនារីចម្ងាយ៣.០០០ម៉ែត្រក្នុងកីឡាអូឡាំពិករដូវរងា២០១៨ នៅទីលានប្រកួត Gangneung Ice Arena ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី២០ កុម្ភៈ ២០១៨។

៩
បុរសម្នាក់ប្រមូលផ្លាស្ទិចនៅកន្លែងកែច្នៃបណ្តោះអាសន្នក្នុងស្រុក Payatas ទីក្រុង Quezon រដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។